កូរ៉េខាងជើង​​​បាញ់​សាក​ល្បង​​​​​មីស៊ីល​ពីរ​គ្រាប់ ព្រឹក​នេះ

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ថ្មី​ៗ​នេះ​ប្រទេស​កូរ៉េ​ខាង​ជើង​​​បាន​​បាញ់​សាក​ល្បង​​​​គ្រាប់​មីស៊ីល​​រយៈ​​ចម្ងាយ​មធ្យម​​ពីរ​គ្រាប់​​​​​ដោយ​ជោគ​ជ័យ​​នា​ព្រឹក​ថ្ងៃ​ពុធ​​នេះ​។

 

កូរ៉េខាងជើង​​​បាញ់​សាក​ល្បង​​​​​មីស៊ីល​ពីរ​គ្រាប់ ព្រឹក​នេះ

តាម​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង យ៉ុនហាប់ កូរ៉េ​ខាង​ជើង​បាន​តេស្ត​​​មីស៊ីល​គ្រាប់​ទី​១​​​​​​​​ចេញ​ពី​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស នា​ម៉ោង​៦​ព្រឹក​​​ (ម៉ោង​៤​ព្រឹក​នៅ​កម្ពុជា) ​​​កន្លង​ទៅ​តែ​មិន​បាន​ជោគ​ជ័យ​​​​។ ដោយ​ឡែក​ រយៈ​ពេល​ពីរ​ម៉ោង​ក្រោយ​ កូរ៉េ​​ខាង​ជើង​​បាន​បាញ់​​​គ្រាប់​មីស៊ីល​បាន​ដោយ​ជោគ​ជ័យ។

 

តាម​ការ​​ឲ្យ​​​​ដឹង​ពី​ក្រសួង​ការពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង​ ប្រភេទ​​មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​​​ធ្វើ​តេស្ត​សាកល្បង​ទាំង​ពីរ​គ្រាប់​សុទ្ធ​សឹង​តែ​អាច​បាញ់​ដល់​មូលដ្ឋាន​ទ័ព​​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក និង​នៅ​ដែន​កោះ​Guam របស់​សហរដ្ឋអាមេរិក។

 

​​​​​​​​​​​កូរ៉េខាងជើង​​​​​ធ្លាប់​​តេស្ដ​​​នុយក្លេអ៊ែរ​កាល​ពី​ខែ​មករា និង​​ខែ​កុម្ភៈ​​​ដោយ​បាន​បាញ់​រ៉ុកកែត​​ និង​ផ្កាយរណប​​ចូល​ទៅ​ក្នុង​អាកាស ​ដែល​​សកម្មភាព​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​​អង្គការ​សហប្រជាជាតិ​​​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​ប្រទេស​កាន់​របប​កុម្មុយនិស្ត​​មួយ​នេះ៕

 

ចុចអាន៖  ​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia, BBC