Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​

​ការ​ប្រកួត​​ពាន​រង្វាន់ Hun Sen Cup 2016 ​បាន​ឈាន​ដល់​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ហើយ ​ថ្ងៃ​ទី២២ ខែ​មិថុនា ​នេះ​​មាន​ចំនួន ៤​គូ​​​ ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​លើ​ទីលាន​ចំនួន ៣​ផ្សេង​គ្នា។​ ជាមួយ​គ្នា​​នោះ​​គូ​ជក់​ចិត្ត​បឹង​កេត ប៉ះ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ តើ​​ក្រុម​ណា​ជា​ជើង​ខ្លាំង​អាច​ឡើង​ទៅ​វគ្គ ៤​ក្រុម​​ចុង​ក្រោយ​បន្ត​ទៀត?

 

 Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​

ក្រុម​បឹង​កេត​អង្គរ​
​​

 បើ​តាម​ទស្សនៈ​របស់​​លោក សំ វ៉ាន់​ដេត គ្រូ​បង្វឹក​​​​​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ​ការ​ប៉ះ​​បឹង​កេត​​រសៀល​នេះ​​​ជា​​ជំនួប​ដ៏​តានតឹង។ ​លោក​យល់​ថា ​បឹង​កេត​​មាន​កីឡាករ​ល្អ​ៗ ​ច្រើន ។

 

​លោក​បន្ថែម​ថា ទោះ​បី​ជា​បែប​នេះ​ក្ដី​ ​ក្រុម​របស់​លោក​បាន​តាំង​ចិត្ត​ថា នឹង​​លើក​ពាន​​ Hun Sen Cup ​​ឆ្នាំ​នេះ​ឲ្យ​បាន។ ​លោក​បាន​រៀប​ចំ​ខ្លួន​​រួចរាល់​ និង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​​ ដើម្បី​​តទល់​ជា​មួយ​បឹង​កេត។

 

​ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​វិញ ​ក៏​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ដែរ​ថា ​ក្រុម​​​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​ មាន​ចង្វាក់​លេង​ជា​ក្រុម​បាន​ល្អ ហើយ​កីឡាករ​អាច​​បោះ​បាល់​យល់​ចិត្ត​គ្នា​ច្បាស់។​ ស្រប​ពេល​ក្រុម​របស់​លោក ​មាន​ទំនុក​ចិត្ត​ថា ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ដោយ​ការ​ទម្លាក់​​​ក្រុម​របស់​លោក​ សំ វ៉ាន់​ដេត ​នៅ​រសៀល​នេះ​។

 

តារាង​កម្ម​វិធី​ប្រកួត​

កាល​បរិច្ឆេទ​

ក្រុម​

Vs

ក្រុម​

ម៉ោង​

ទីលាន​

២២/០៦​/១៦​

ព្រះ​ខ័ន​រាជ​ស្វាយរៀង​

Vs

បឹង​កេត​អង្គរ​

:៣០​

ស្តាត​ចាស់​

ក្រសួង​ការពារ​ជាតិ​

Vs

Cambodian Tiger

:៣០​

RSN

ភ្នំពេញ​ក្រោន​

Vs

សៀមរាប​

:៣០​

អូឡាំពិក​

ណាហ្គាវើល​

Vs

ស៊ីម៉ាក់​

:០០​

អូឡាំពិក​

 Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​ក្រុម ​ក្រសួង​ការពារ​ជាតិ​

Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​

ក្រុម ​ស៊ីម៉ាក់

Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​

ក្រុម Cam-Tiger

Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​

ក្រុម​ សៀមរាប​

Hun Sen Cup ​​រសៀល​នេះ​ បឹង​កេត​ ប៉ះ​ ស្វាយ​រៀង ជា​គូ​​ជក់​ចិត្ត​

ក្រុម ណាហ្គាវើល​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​