នាងRuby LinនិងលោកWallace Huoត្រូវគេប្រទះឃើញនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ

តារាស្រីតៃវ៉ាន់នាងRuby Lin​ ដែលជាតារាល្បីគ្រប់ជំនាន់ត្រូវបានមហាជនរបស់តៃវ៉ាន់ មានការសង្ស័យថា​អាចដែរនាងនឹងស្រលាញ់គ្នាជាមួយតួសម្តែងប្រុសលោកWallace Huoនោះ។ នាង Ruby Lin វ័យ៤០ទៅហើយ ​ហើយនាងចាត់ទុក តារាប្រុសលោក Wallace Huo ជាមិត្តល្អអស់រយះកាល​ជាង១០ឆ្នាំមកហើយ នោះ។​យ៉ាងណាក៏ដោយនៅពេលថ្មីៗនេះ តារាប្រុស Wallace Huo ​បាននិយាយពាក្យថាខ្ញុំស្រលាញ់អ្នក( I love you) ឬ ភាសារផ្អែមល្ហែមបងស្រលាញ់អូន ​ដោយនិយាយរ៉ាយរ៉ាប់ទៅនូវពាក្យជាច្រើន ​ចំពោះទំនាក់ទំនងដ៏ល្អរវាងលោក និងនាង Ruby Linនោះ ការនិយាយបែបនេះហើយ​ ទើបធ្វើ ឱ្យអ្នក​គាំទ្រគិតថា​ ពួកគេមានទំនាក់ទំនងលើសពីមិត្តនោះ។​កាលពីពេលថ្មីៗកន្លងទៅនៅថ្ងៃទី ១៨ មិថុនា ​ពួកគេទាំងពីរនាក់បាននាំគ្នា ទៅមើល​ ការប្រគុំតន្ត្រីមួយ ដោយស្លៀកពាក់បែបសាមញ្ញសឹងតែមិនមានអ្នកណាមើលស្គាល់ទៅហើយ។ ​ពួកគេទាំងពីរ តែងតែទៅណាមកណាត្រសងជាមួយគ្នាជានិច្ច ដែលធ្វើឱ្យអ្នកគាំទ្រ ​គិតថាពួកគេអាចលើសពី​មិត្តភាព​។ ​ទាក់ទិនទៅនឹង ​ពាក្យចរចាមអារាម​ នាងRuby Lin ​នៅតែមានទំនាក់ទំនងល្អជាមួយនឹង​តារាប្រុសលោក ​Wallace Huoដដែល​ ហើយបើផ្អែកទៅលើអ្នកដែលបានចូលរួមនូវការប្រគុំ តន្ត្រីនោះគឺឃើញថា​ លោកWallace Huo ​មើលថែនាងយ៉ាងល្អបំផុត​ ដោយតាមការពារនាង​ ចេញអំពីហ្វូង​មនុស្ស ​ហាក់បីដូចជាមិនមែនមិត្តធម្មតានោះ ​ទោះបីជាយ៉ាងនេះក្តីនាងតែងតែចាត់ទុកតារាប្រុសរូបនេះ ​ជាមិត្តល្អរបស់នាងរហូតមក៕​

នាងRuby LinនិងលោកWallace Huoត្រូវគេប្រទះឃើញនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយនាងRuby LinនិងលោកWallace Huoត្រូវគេប្រទះឃើញនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយនាងRuby LinនិងលោកWallace Huoត្រូវគេប្រទះឃើញនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយនាងRuby LinនិងលោកWallace Huoត្រូវគេប្រទះឃើញនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com