បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ខុសច្បាប់​ជា​លើក​ទី​២

ខេត្តក្រចេះ ៖ ទីតាំង​ធ្វើ​អាជីវកម្ម​ជួល និង​លក់​ស៊ី​ឌី​មួយ​កន្លែង នៅ​ទីប្រជុំជន​ក្រុង​ក្រចេះ ជាប់​និង​បរិវេណ​ផ្សារ ដែល​សមត្ថកិច្ច​អះអាង​ថា បាន​ធ្វើ​អាជីវកម្ម​ថតចម្លង​ខុសច្បាប់ ត្រូវ កងកម្លាំងប្រដាប់អាវុធ​ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ចុះ​បង្ក្រាប​។

ការ​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​លក់ និង​ជួល​សី​ឌី របស់​កម្លាំង​សមត្ថកិច្ច ក្រោម​ការ​ដឹកនាំ​ពី​លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញារ​រង នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ចាប់ ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ ព្រមទាំង​រឹបអូស​បាន​សម្ភារ​ដែល​ជា​គ្រឿង​ថតចម្លង​ស៊ី​ឌី ព្រមទាំង​ស៊ី​ឌី​ជិត​២​ពាន់​បន្ទះ​។ 

ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទ​ថា​បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល​ស៊ី​ឌី និង​ធ្វើ​អាជីវ​ម្ម​ថតចម្លង​ដោយ​ខុសច្បាប់​មាន​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​នោះ ឈ្មោះ គី​ម ម៉ូ​វ អាយុ​៥០ ឆ្នាំ​រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ បើ​តាម​ការ​លើក​ឡើង​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់ ជួល និង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​សី​ឌី​ក្នុងស្រុក​មួយ​។

ការ​ចុះ​បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី របស់​អាជ្ញាធរ​ខេត្តក្រចេះ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​សកម្មភាព​ការ​ចុះ​ចាប់​បង្ក្រាប​ជា​លើក​ទី​២ បន្ទាប់​ពី​មាន​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ក្លែងក្លាយ​ខុសច្បាប់​មួយ​នៅ​ស្រុក​ឆ្លូង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ក្នុង​នោះ​ក៏​បាន​ចាប់​ឃាត់ខ្លួន និង​នាំ​ខ្លួន​ម្ចាស់​អាជីវកម្ម​មួយ​នេះ មក​តុលាការ​ផង​ដែរ​។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​ជា​ម្ចាស់​ទីតាំង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​មួយ​កន្លែង​នេះ​ឈ្មោះ គី​ម ម៉ូ​វ គឺ​ក្រោយ​ការ​ឃាត់ខ្លួន ត្រូវ​បាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា នេះ​ដើម្បី​បន្ត​ចំណាត់ការ​៕  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីឆ្នាំ២០១៣ កន្លងទៅ បន្ទាប់ពីមានពាក្យ បណ្តឹងរបស់ចាងហ្វាង ផលិតកម្មថោន កាលពីពេលកន្លងទៅថ្មីៗនេះ  ចេញពីផលិតកម្មថោន ( TOWN PRODUCTION ) ។

ប្រតិបត្តិការ នេះ បានប្រព្រឹត្តឡើង នៅតូបលេខ១២៤-១២៥ យីហោ ស៊ូ សាងីម នៅក្នុងផ្សារអូឡាំ។ ហើយការ ចុះ បង្ក្រាប ទីតាំងលក់នោះ គឺដឹកនាំដោយលោក ព្រះរាជអាជ្ញារង គង់ សំសារ៉េត ដោយមានការចូល រួមពីតំណាង ផលិតកម្ម ថោន រួមទាំងកំលាំងអាជ្ញាធរ មានសមត្ថកិច្ចជាច្រើនទៀត។

យោងតាមការអះអាងរបស់ តំណាងផលិតកម្មថោន បានឲ្យដឹងថា ការលួចថតចម្លង ឌីសក្លែងក្លាយចេញ ពីផលិត កម្មទីក្រុងថោននោះគឺមានចំនួន ១.៣៧៥ បន្ទះ និងបាននាំខ្លួនស្ត្រី ដែលជាម្ចាស់តូប យកទៅសាកសួរនៅ កន្លែង សមត្ថកិច្ច ទាក់ទងការលួចថតចម្លងនេះ ហើយកំពុងតែ បន្តស្រាវជ្រាវរកមុខមេក្លោងធំ ដែលនៅពីក្រោយខ្នង នៃការ លួចថតចម្លងនេះផងដែរ។

តំណាងក្រុមហ៊ុនរួបនេះ បានបន្តថា កន្លងមកក្រុមហ៊ុន បានជូនដំណឹងទៅអាជីវករនៅទូទាំងប្រទេស សូមឲ្យរក្សា កម្មសិទ្ធិបញ្ញា តែនៅមាន អាជីវករមួយចំនួនមិនបានគោរពឡើយ ហេតុនេះហើយ បានជាក្រុមហ៊ុនចាត់វិធាន ការតាមផ្លូវច្បាប់។ ហើយក្រុមហ៊ុន បានប្តឹងនឹងទាម ទារសំណងចំនួន៤០លានរៀលផងដែរ។

បើតាមការឲ្យដឹងពីសមត្ថកិច្ច ដែលបានចុះបង្ក្រាប បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ផលិតកម្មទីក្រុងភាពយន្ត បានរកឃើញទីតាំងតូបលេខ ១២៥ នៅផ្សារអូឡាំពិក មានការលួចថតចម្លង និងចរាចរលក់ស៊ីឌី និងវីស៊ីឌីក្លែងក្លាយ របស់ផលិតកម្មទីក្រុងភាពយន្ត ដែលកត្តានេះ ធ្វើឲ្យប៉ះ ពាល់គុណភាពនៃការផលិត និងខាតបង់ផល ប្រយោជន៍ជាច្រើនរបស់ក្រុមហ៊ុន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ខុសច្បាប់​ជា​លើក​ទី​២

បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ខុសច្បាប់​ជា​លើក​ទី​២