តួ​”បិសាច​រមាស” ក្នុង​រឿង”ស៊ុន​អ៊ូ​ខុង” ទទួល​មរណភាព​ហើយ

សិល្បករ​រៀមច្បង​របស់​ចិន តារា​សម្ដែង Han Shanxu បាន​លា​ចាកលោក​ក្នុង​អាយុ ៧៩​ឆ្នាំ​ក្រោយ​ពេល​តតាំង​ជាមួយ​នឹង​ជំងឺ​ចាស់​ជរា​ជា​ច្រើន​ឆ្នាំ។

 

តួ​”បិសាច​រមាស” ក្នុង​រឿង”ស៊ុន​អ៊ូ​ខុង” ទទួល​មរណភាព​ហើយ

 

បណ្ដាញ​ព័ត៌មាន Phoenix បាន​រាយការណ៍​ថា​តារា​សម្ដែង​ក្នុង​រឿង “ស៊ុន​អ៊ូខុង” ឆ្នាំ ១៩៨៦ និង​រឿង “សាមកុក” ឆ្នាំ​១៩៩៤ បាន​ទទួល​មរណភាព​​​នៅ​វេលា​ម៉ោង ១១និង​៤៥​នាទី​ថ្ងៃ​ទី ១៩​ខែ​មិថុនា​ក្នុង​អាយុ ៧៩​ឆ្នាំ។ ការ​ស្លាប់​របស់​លោក​ត្រូវ​បាន​គ្រួសារ​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី ២១​ខែ​មិថុនា។ នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​ខ្លួន តួ​ស្ដេច​ស្វា​ស៊ុនអ៊ូខុង តារា​សម្ដែង Liu Xiao Ting Long បាន​សរសេរ​សារ​មួយ​ដើម្បី​ចែក​រំលែក​ទុក្ខ​ជាមួយ​នឹង​គ្រួសារ​របស់​តារា​សម្ដែង​ខាង​លើ៕

 

តួ​”បិសាច​រមាស” ក្នុង​រឿង”ស៊ុន​អ៊ូ​ខុង” ទទួល​មរណភាព​ហើយ

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing