ដូរ ដូរ​…​ដូរ​ខ្លួនឯង !

អាណិត​ណាស់​...​អាណិត​មែនហើយ​...​ស្នេហ៍​វ័យ​ចំណាស់​...​រឿង​កំ​ប៉េ​ក​កំប៉ុក​«​លើ​គ្រែ​»​ស្មោះ !

ដើម្បី​ចម្រើន​អាយុ​...​ដើម្បី​ពង្រីក​ស្មារតី​ឱ្យ​វា​កាន់តែ​ឆ្លាត​...​ឱ្យ​កាន់តែ​ឈ្លាសវៃ​មិន​គួរ​ប្រែកាឡា​ទៅ​ជាជនជាប់ចោទ​...​ឬ​ជន​ត្រូវ​ចោទ​...
ឈាន​ដល់​ថ្នាក់​«​ឃុំ​ខ្លួនឯង​»​ក្នុងផ្ទះបែប​នេះ​ឡើយ ។

«​ឃុំ​ខ្លួនឯង​ក្នុងផ្ទះ​»​ហើយ​...​នាំ​គ្នា​យក​ទៅ​ធ្វើ​«​អាជីវកម្ម​នយោបាយ​»​ទៀត​...​តើ​ចំណេញ​ឬ​ខាត ?​!

ការ​ប្រមូល​កងកម្លាំង​អ្នកគាំទ្រមក​កាន់​ស្នាក់​ការ ពេល​ខ្លះ​ពពាក់ពពូន​...​ពេល​ខ្លះ​រប៉េះរប៉ោះ​...​គឺជាអាជីវកម្ម​នយោបាយ​មួយ​...​ដូច​ជា
មិន​ចំណេញ​ធំ​ទេ​...​ព្រោះ​អ្នកគាំទ្រខ្លះ​ពេល​មក​ជុំ​គ្នា នៅ​មុខ​ស្នាក់ការ​កាន់តែ​ដឹង​ច្បាស់​ថា មេ​របស់​ខ្លួន​មានរឿង​«​អាស្រូវ​ផ្លូវភេទ​»

គេច​ពី​តុលាការ​...​មិនមែន​មក​ពី«​រឿង​នយោបាយ​»​ទេ​...​ជា​«​រឿងន​យោ​បោក​»...​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មកពី​ជនបទ ដែល​ដំបូង​អត់​ដឹង​រឿង​រាក់
ជ្រៅ​...​ពេល​នេះ​កាន់តែ​ដឹង​ច្រើន​ឡើង​ៗ...

ការ​ប្រមូលផ្តុំ​គ្នា​ទៅ​ខេត្ត​សៀមរាប​រាប់រយ​...​រាប​ពាន់​នាក់ មូល​មីរដេរដាស​ដើម្បី​បន់ស្រន់​ក៏​ដូច​គ្នាដែរ​...​គេ​ដឹង​តិច​ៗ​កាន់តែ​ឮ​ល្បី​សុសសាយ​ឡើង​ថា មេ​មានរឿង​«​លើ​គ្រែ​»

ជាមួយ​ស្រី​មុំ​ផង​...​ជាមួយ​ម៉ែ​អា​សុ​ខៃ​ផង​...​ដោះ​ខ្លួនឯង​មិន​រួច​...​ឃុំ​ខ្លួនឯង​ទៅ ។ អ្នកគាំទ្រ​ដែល​ស្រពិចស្រពិល​កាន់តែ​ដឹង​ច្បាស់​...​មិនសូវ​ដឹង​ច្បាស់​ពី​មនុស្ស​រាប់រយ​...​ទៅ​ដឹង​ច្បាស់​ដល់​រាប់​ពាន់​...​តើ​«​ចំណេញ ឬ​ខាត​» ?

ក្រុម​អ្នក​ច្បាប់​...​ក្រុម​យុវជន​សម័យ​ថ្មី​...​សម័យ​ចេះ​ដឹង​ទូលំទូលាយ​...​បាន​ធ្វើការ​វិភាគ​ថ្មី​ៗ​នេះ​ថា «​អាជីវកម្ម​នយោបាយ​»​របស់​មេ
បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ «​មិន​បាន​ចំណេញ​ទេ !»...​សង្ស័យ​«​ខាត​ចូល​ដើម​» ឬ​ស្រួល​មិន​ស្រួល​«​ឡុងចុង​»​ផង​ក៏​មិនដឹង !

យក​ល្អ​...​ដូរ​ថ្មី ! ដូរ​...​ដូរ​...​ដូរ​ខ្លួនឯង​...​ដូរ​យក​អ្នក​ថ្មី​មក​ដាក់ ក្រែង​ស្តារ​ដើម​បាន !!
               អា​ឡេវ