សារ​ដ៏​រំភើប Facebook ដាក់​បន្ថែម​ភាសាខ្មែរ​ប្រើប្រាស់​​ជា​ផ្លូវ​ការ

Facebook បាន​ព្យាយាម​បន្ថែម​ភាសាជា​ច្រើ​ន​នៅ​លើ​​ពិភពលោក ក្នុង​នោះ​ក៏​មាន​ភាសាខ្មែរ​​ដែរកាល​ពី​ប៉ុន្មាន​ខែ​មុន។ រហូត​ថ្ងៃ​នេះ​ទើប​ក្រុម​​ការងារ Facebook ​ប្រចាំ​នៅ​កម្ពុជា​បាន​​ផ្ដល់​សារ​ដ៏​រំភើប​មួយគឺ ភាសាខ្មែរ​ត្រូវ​បាន​បញ្ចូល​​ជា​ផ្លូវការ​ជា​មួយភាសា​ដទៃ​ទៀតក្នុងបណ្ដាញ​​ទំនាក់ទំនង​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ។

សារ​ដ៏​រំភើប Facebook ដាក់​បន្ថែម​ភាសាខ្មែរ​ប្រើប្រាស់​​ជា​ផ្លូវ​ការ

 

-ចង់​ដឹង​ច្បាស់ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់ Setting=>ជ្រើស​យក Language ​នៅ​ខាង​ឆ្វេង​​ដៃ​ រួច​យក Edit បន្ទាប់​មក​អូស​ចុះ​ក្រោម​រហូត​ពាក្យ “ភាសាខ្មែរ” រួច​ចុច​ Save Change ដូច​រូប​ជា​ការ​ស្រេច។

 

 

សារ​ដ៏​រំភើប Facebook ដាក់​បន្ថែម​ភាសាខ្មែរ​ប្រើប្រាស់​​ជា​ផ្លូវ​ការ

 

សារ​ដ៏​រំភើប Facebook ដាក់​បន្ថែម​ភាសាខ្មែរ​ប្រើប្រាស់​​ជា​ផ្លូវ​ការ

 

 

សារ​ដ៏​រំភើប Facebook ដាក់​បន្ថែម​ភាសាខ្មែរ​ប្រើប្រាស់​​ជា​ផ្លូវ​ការ

 

-​ម្យ៉ាង​ទៀត​នៅ​ពេល​ប្រិយមិត្ត​ទទួល​បាន​សារ​ពី Facebook ​នោះ​ក៏អា​ច​ប្ដូរ​ភាសា​ខ្មែរ​បាន​ដោយ​ងាយ ​​ដូច​រូប។

 

សារ​ដ៏​រំភើប Facebook ដាក់​បន្ថែម​ភាសាខ្មែរ​ប្រើប្រាស់​​ជា​ផ្លូវ​ការ

 

បញ្ជាក់៖ ​ប្រិយមិត្ក​ដែល​មិន​ទាន់​ទម្លាប់​ប្រើ​ភាសាខ្មែរ​នៅ​លើ​ Facebook អាច​​ជ្រើស​រើស​​ភាសាអង់គ្លេសមួយ​ទៀត​ ក្រោ​យ​ពី​ជ្រើស​រួច។ តើ​ប្រិយមិត្ត​បាន​ប្តូរ​ទៅ​ប្រើ​ភាសាខ្មែរ​ឬ​នៅ?

 

ចុច​អាន៖ មេ Facebook​ ​ប្រើ​ស្គុត​ ​បិត ​Webcam​ ​និង​Microphone​ ​កុំព្យូទ័រ​

 

អត្ថបទ៖ ​រក្សា