តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ​ និពន្ធដោយ : ម៉ៅ សុផា       June-22-2016, 9:48 am         124

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ​​ដោយ​យល់ឃើញថា សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​ត្រឹមត្រូវ និង​សម​ហេតុផល លោក សឹង បញ្ញា​វិ​ឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បានចេញ​សាលដីការ​សម្រេច​បន្ត​ឃុំខ្លួន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ទាក់ទង​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​លោក ជួង ជូ​ងឺ មេធាវី លោក ហុង សុខ​ហួរ បាន​ប្តឹងទៅ​តុលាការ​កំពូល ដោយ​លោក​លើក​ថា ការចាប់ខ្លួន ឃុំខ្លួន លោក ហុង សុខ​ហួរ ខុស​នីតិវិធី ដែល​មិនមែនជា​បទល្មើស​ជាក់ស្តែង ហើយ​កូនក្តី​របស់ខ្លួន​មាន​អភ័យឯកសិទ្ធិ​។ ប៉ុន្តែ​នៅ​ព្រឹក​នេះ តុលាការ​កំពូល​បានប្រកាស​តម្កល់​សេចក្តី​សេចក្តី​របស់​តុលាការ​ជាន់​ទាប​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​ធារ​ណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​អសន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ឯកសារ​ទាំងនោះ​ត្រូវបាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម សម រង្ស៊ី​។​