«​គា្មន​ទេ​ឆេ្នរ​តេ​ជោ​ហ៊ុន សែន »! និពន្ធដោយ : ថ្មីៗ       June-22-2016, 10:04 am         38

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​គា្មន​ទេ​ឆេ្នរ​តេ​ជោ​ហ៊ុន សែន »!​គណកម្មការ​ដើម្បី​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆេ្នរ បញ្ជាក់ថា គ្មាន​ការផ្លាស់ប្ដូរ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល​ទេ​។​នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «​គា្មន​ឆេ្នរ​តេ​ជោ​ហ៊ុន សែន​នៅ​ឆេ្នរ​អូរ​ឈើទាល​ទេ​»​។​

​តាមរយៈ​ការ​បង្ហោះ​រូបភាព​ពី​គម្រោង​សាងសង​ខ្លោងទ្វារ​ច្រកចូល​តាម​ឆ្នេរសមុទ្រ​នោះ រដ្ឋមន្ត្រីក្រសួង​ដែនដី​រូបនេះ បានបង្ហាញ​ពី​គម្រោង​សង​ខ្លោង​ចូល​ឆ្នេរ​អូ​ត្រេះ ឆ្នេរ​អូ​ល​ឈើទាល ឆ្នេរ​ឯករាជ្យ​ជាដើម ប៉ុន្ដែ​ឈ្មោះ​«​ខ្លោងទ្វារ​ច្រកចូល​សមុទ្រ​សម្ដេច​តេ​ជោ​» ដែល​លោក​បាន​បង្ហោះ​កន្លងមក​នោះ ទំនង​ត្រូវបាន​លោក ជា សុផារ៉ា ដក​ចេញពី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​វិញ ក្រោយពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​

​កូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ក៏មាន​ការភ្ញាក់ផ្អើល និង​ការផ្លាស់ប្ដូរ​ឈ្មោះ​ឆ្នេរ​អូ​ឈើទាល​នេះដែរ​។ ប៉ុន្ដែ​លោក​ថា ការផ្លាស់ប្ដូរ​នេះ​ទំនង​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ទេ ។ លោក ហ៊ុន ម៉ានិត បាន​សរសេរ​ជា​ភាសា​អង់គ្លេស​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ម្សិលមិញ​ខ្ញុំ​បានឮ​ពាក្យ​ច​ចាម​អារាម ពី​ការផ្លាស់ប្ដូរ​ឆ្ន​អូ​ទាល ពី​មិត្តភក្តិ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​នៅពេលដែល​ឮ​បែបនេះ ត្បិត​តាំងពី​ធំ​ដឹងក្ដី​មក​ខ្ញុំ​ឮ​តែ​ឈ្មោះ​នេះ​(​ឆ្នេរ​អូ​ឈើទាល​) រហូតដល់​បច្ចុប្បន្ន ។ ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ថា វា​ជាការ​ពិត​មែនឬ​អត់ ត្បិត​ខ្ញុំ​ក៏​មិន​គាំទ្រ​គំនិត​ផ្លាស់ប្ដូរ​នេះដែរ ។ ជា​សំណាងល្អ​ដែរ វា​គ្រាន់តែ​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ​»​។​