ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

ក្នុងលោកយើងនេះមានកន្លែងស្រស់ស្អាតជាច្រើន ដែលយើងមិនធ្លាប់ទៅដល់! តើធ្លាប់មានគេបបួលទៅមើលព្រះអាទិត្យលិចដែរទេ? បើបានទៅដើរកម្សាន្តមិនថាក្នុង ឬក្រៅប្រទេស  កុំភ្លេចកន្លែងដែលអាចទស្សនាព្រះអាទិត្យលិច បានស្រស់ស្អាតជាងគេបំផុតដូចខាងក្រោម៖

១. ប្រាសាទភ្នំបាខែង កម្ពុជា

ប្រាសាទភ្នំបាខែងស្ថិតនៅក្នុងខេត្តសៀមរាប ជាទីកន្លែងមួយដែលទទួលបានការពេញនិយមខ្លាំងណាស់ ពីសំណាក់ភ្ញៀវទេសចរ មិនថាតែភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិនោះទេ។ ប្រាសាទខ្មែរបែបហិណ្ឌូមួយនេះ ស្ថិតនៅចំពីលើកំពូលភ្នំបាខែងតែម្តង វាអាចឱ្យអ្នកទេសចរទាំងឡាយគយគន់មើល នូវសម្រស់ព្រះអាទិត្យរះ និងលិចនៅក្រោមផ្ទៃមេឃបានយ៉ាងល្អប្រសើរ ជាងនៅប្រាសាទអង្គរវត្តទៅទៀត។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

២. Santorini, ក្រិក

ជាកោះដ៏ល្បីល្បាញមួយនៅក្នុងប្រទេសក្រិក បរិយាកាសពេលថ្ងៃលិចនៅទីនោះគឺស្រស់ស្អាត និងទាក់ទាញខ្លាំងបំផុតនៅរដូវក្តៅ ពីព្រោះវាមិនមែនគ្រាន់តែមានពន្លឺថ្ងៃលិចជះនៅលើផ្ទៃសមុទ្រប៉ុណ្ណោះទេ តែយើងក៏អាចមើលឃើញនូវទិដ្ឋភាពនៃអគារ Thira ជាមួយនឹងលំហមេឃ ពណ៌ខៀវ  និងពន្លឺចាំងឆ្លុះទៅលើអាណាចក្រ សាសនាគ្រឹស្តផងដែរ។ នេះគឺជាទីកន្លែងដ៏ភ្ញាក់ផ្អើលមួយនៃកោះ Santorini ដែលនារីៗជាច្រើនស្រមៃថាចង់ទៅដល់ ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៣. Grand Canyon National Park, Arizona អាមេរិក

នៅទីនេះបែងចែកជាបួនតំបន់គឺ ច្រាំងខាងជើង (North Rim) ច្រាំងខាងត្បូង (South Rim) ច្រាំងខាងក្នុង (Inner Rim) និងច្រាំងចំហៀងខាងលិច (West Rim) ។ ក្នុងទីតាំងទាំង៤ខាងលើនេះ ប្រសិនបើអ្នកចង់ទទួលបាន នូវភាពងាយស្រួលគួរទៅច្រាំងនៅខាងត្បូង ពីព្រោះថានៅទីនោះជាកន្លែង ដែលល្អបំផុតសម្រាប់ការទស្សនាថ្ងៃលិច។ ឯនៅច្រាំងចំហៀងខាងលិចវិញមាន Sky walk ដែលជានាវាមួយបិទដោយច្រាំងថ្មចោទធ្វើពីកញ្ចក់ យើងនឹងអាចមើលឃើញទៅខាងក្រោមមានជម្រៅជាង ៤,០០០ម៉ែត្រ ពេលនោះអ្នកនឹងមានអារម្មណ៍រ៉ូមែនទិក និងផ្សងព្រេងផងក្នុងពេលតែមួយ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៤. Nusa Penida, កោះបាលី

ស្ថិតនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះបាលី។ វាជាកន្លែងមួយដ៏ស្រស់ស្អាតគួរជាទីទាក់ទាញចិត្ត និងជាកន្លែងសក្ការៈផងដែរ។ នៅទីនោះមានវត្តតូចៗស្ថិតនៅកណ្តាលសមុទ្រក្បែរកំពង់ផែ «គន់តាំប៉ី» ដែលអមទៅដោយជម្រាលថ្មដាក់ជាជួរដេកៗ។ ឯនៅក្នុងទីក្រុង Munich វិញមានគេនិយាយថា ប្រសិនបើនរណាម្នាក់មានឱកាសបានទៅទស្សនាវត្តនៅទីនោះ អាចអធិដ្ឋានសុំឱ្យមានសុខភាពល្អ ប្រាសចាកពីរោគាទាំងឡាយបានយ៉ាងពូកែស័ក្តសិទ្ធិ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៥. Borobudur, ឥណ្ឌូនេស៊ី

ជាកន្លែងថ្មីមួយទៀត ដើម្បីមើលថ្ងៃលិចនៅប្រទេសឥណ្ឌូនេស៊ី។ ទីនេះត្រូវបានអង្គការយូណេស្កូចុះទៅក្នុងបេតិកភណ្ឌពិភពលោក ព្រោះវាស្រស់ស្អាត ហើយប្រសិនបើយើងដើរនៅជុំវិញនេះ យើងនឹងឃើញចម្លាក់ចេតីយ៍ថ្មរូបកណ្តឹងទាបៗ ឈរតំរៀបគ្នាជាដំណាក់ៗនៅលើកំពូលភ្នំ។ ឯផ្លូវដើរ និងការតុបតែងឡើងទៅកាន់ទីនោះវិញគឺមានភាពងាយស្រួលខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរ វាមានសុវត្ថិភាពឬគ្មានការលំបាកណាមួយដូចនៅកន្លែងផ្សេងទៀតទេ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៦. Bagan, មីយ៉ាន់ម៉ា

ដឹងទេថាអ្នកមិនចាំបាច់ ទៅដល់ប្រទេសតួរគីក៏បាន អ្នកអាចមកគយគន់ថ្ងៃលិច និងថតរូបជាមួយបាល់ឡុងយក្សជាច្រើន នៅទីក្រុងផុកាមប្រទេសមីយ៉ាន់ម៉ាបានដែរ។ ជាពិសេសទៅទៀតនោះគឺ បាល់ឡុងយក្សដែលអណ្តែតនោះ គឺនៅចំពេលពីលើវាលស្រែចេតីយ៍ ៤,០០០អង្គ ដែលជាទីពេញនិយមនៃអ្នកទេសចរណ៍ទាំងឡាយ។ ហើយប្រសិនបើអ្នកចង់បានកន្លែងមួយល្អ សម្រាប់ថតរូបទាំងនេះ អ្នកត្រូវទៅដល់ទីនោះនៅម៉ោងបួនរសៀលទើបបាន ពីព្រោះ ដោយសារតែភ្ញៀវទេសចរ តែងទៅកម្សាន្តនៅទីនោះណែនណាន់តាន់តាប់ជារៀងរាល់ថ្ងៃ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៧. Twelve Apostles, អូស្ត្រាលី

វាជា “មហាសមុទ្រដ៏អស្ចារ្យ” ដែលបានឆ្លងកាត់ឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលី។ វាគឺជាចំណុចដែលពួកសាវកទាំងដប់ពីរនាក់ នៃសាសនាគ្រឹះតែងទៅទស្សនា ហើយវាពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលដែលអ្នកបានឃើញភ្នំថ្មកំបោរ និងទឹកសមុទ្រខៀវនៅជិតគ្នាបង្កើយ។ មិនតែប៉ុណ្ណោះក៏មានផ្ទៃមេឃពណ៌ទឹកក្រូចជា Background ទៀតផងពេលព្រះអាទិត្យលិច។ គ្រាន់តែគិតដល់អ្នកគិតទៅមើលថាវាគឺជាកន្លែងមួយដ៏អស្ចារ្យកម្រិតណា?

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៨. Charles Bridge, សាធារណៈរដ្ឋឆែក

ទីនេះវាជាស្ពានចាស់បែបរ៉ូមែនទិកមួយ ដែលមានការតភ្ជាប់រវាងទីក្រុងចាស់ និងទីក្រុងតូច។ ស្ពាននេះអនុញ្ញាតិគ្រាន់តែឱ្យមនុស្សដើរឆ្លងកាត់ប៉ុណ្ណោះ ហាមមិនឱ្យរថយន្តបើកបរឆ្លងនោះឡើយ។ មួយទៀតនៅលើស្ពាននេះក៏មានចាក់ភ្លេងកំដរជាចង្វាក់ jazz នៃសិល្បករជនជាតិឆែកដ៏ល្បីល្បាញ តាំងពីគល់ រហូតដល់ចុងស្ពាន។ ហើយក៏មាននូវអ្នកលក់ដូរទំនិញ DIY (ធ្វើដោយដៃ) ដ៏អស្ចារ្យក្នុងតម្លៃសមរម្យផងដែរ។ សម្រាប់ពេលថ្ងៃលិចភាពស្រស់ស្អាត គឺមិនមែនគ្រាន់តែការឈរនៅលើស្ពានមើលតែម្យ៉ាងនោះទេ តែគេក៏អាចទស្សនាបាននូវទីក្រុងចាស់ Tower Bridge និងទីក្រុង Prague ដែលអមទៅដោយទន្លេ វ័នតាវ៉ា នៅជុំវិញទៀតផង។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

៩. Maasai Mara, កេនយ៉ា

ផ្លាស់ប្តូរបរិយាកាសនៃដំណើរទស្សនាចរដ៏រ៉ូមែនទិករបស់លោកអ្នក មកកាន់វាលធំល្វឹងល្វើយ ដែលអ្នកមិនធ្លាប់បានឃើញពីមុន នៅទ្វីបអាហ្វ្រិកក៏ល្អដែរ។អ្នកនឹងបានឃើញសត្វព្រៃជាច្រើនប្រភេទ ពេលព្រះអាទិត្យលិច វាស្អាតបំផុតក្នុងលោក ព្រោះវាមានទាំងរូប ពន្លឺពណ៌ សំឡេង និងស្រមោលនៃសត្វទាំងនេះដូចជា សត្វដំរី សត្វហ្សីរ៉ាហ្វ ខ្លារខិន ក្រោមពន្លឺព្រះអាទិត្យដូចជានៅក្នុងរឿង ស្ដេចតោ (Lion King) អញ្ចឹង។ ហើយបើរង់ចាំមើលផ្កាយ នៅពេលយប់វិញក៏មាននូវសេវាបោះតង់ជូនសម្រាកដែរ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

១០. Pyramid, អេហ្ស៊ីប

ថ្ងៃលិចនៅទីនេះក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ បើអ្នកមកទស្សនាវាអ្នកពិតជាបានទាំងអារម្មណ៍រ៉ូមែនទិក និងអរីយអេហ្ស៊ីបត្រឡប់ទៅវិញ។ ព្រះអាទិត្យដែលចាំងពន្លឺឆ្លងកាត់ពីរ៉ាមីតនៅកណ្តាលវាលខ្សាច់នេះ នឹងបែងចែកជា៣ជ្រុងគឺ ទី១មហាពីរ៉ាមីត Khufu ទី២ទេសភាពប៉ាណូរ៉ា និងទី៣គឺ Spring។ ប៉ុន្តែទេសភាពនៅប៉ាណូរ៉ាគឺស្រស់ស្អាតជាងគេ ដោយសារតែវាជាកន្លែងដែលអាចមើលព្រះអាទិត្យលិច នៅលើជ្រុងពីរ៉ាមីតទាំង៣ ព្រមគ្នាក្នុងពេលតែមួយ។ រីឯប្រការគួរប្រុងប្រយ័ត្នគឺ កុំទៅថតរូប ឬថតសត្វជុំគ្នា ព្រោះអាចនឹងត្រូវគេផាកយកលុយ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

១១. Santa Monica, Los Angeles អាមេរិក

បើបានមកដល់ឆ្នេរនេះ ដើម្បីមើលថ្ងៃលិច នៅលើកង់ស្តូដែលជានិមិត្តរូបនៅទីនេះមានស្ពានដែលលាតសន្ធឹងទៅសមុទ្រ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ អាចហៅបានថាបើអ្នកបានចូលមកកាន់ឆ្នេរនៅ Santa Monica ហើយពិតជាចង់ត្រឡប់មកម្តងទៀតជាមិនខាន ហើយនៅក្បែរនោះក៏មានសួន សម្រាប់លេងកម្សាន្តដែរក្រោយពីគយគន់ទិដ្ឋភាពថ្ងៃលិចរួច។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

១២. Maldives

ជាកោះឋានសួគ៌របស់មនុស្សនៅលើផែនដីនេះ វាក្រៅពីនៅលើទឹកសមុទ្រដ៏ស្រស់ស្អាតហើយ វាក៏ស្ថិតនៅជាមួយនឹងផ្ទៃមេឃដ៏ស្រស់បំព្រងដែរ។ ពេលថ្ងៃលិចមានរីសតខ្លះបានរៀបចំកម្មវិធី “Sunset Cruise” ដើម្បីឱ្យភ្ញៀវទេសចរអាចជិះទស្សនាថ្ងៃលិចបាននៅកណ្តាលសមុទ្រ និងអាចមើលត្រីលោម៉ាបានទៀតផង។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

១៣. West Lake, Hangzhou ចិន

ជាឆ្នេរនៃបឹងហាំងចូវប្រទេសចិន ដែលអមទៅដោយដើមផ្កា cherry ដុះរាប់រយឆ្នាំ និងស្រស់ស្អាតបំផុតនោះគឺ វត្តឡេហ្វាង (Leifang) ដែលមានទីតាំងស្ថិតនៅលើឆ្នេរល្មមអាចឱ្យយើងឈរមើលឃើញព្រះអាទិត្យ លិចបន្តិចម្តងៗចូលក្នុងឈូងតាមប្រឡោះនៃក្រឡាក្បឿងដំបូល ដ៏ស្រស់ឆើតឆាយផងដែរ។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

១៤. Grundarfjörður, អាយឡេន

ជាទីក្រុងតូចមួយដែលមានទីតាំងស្ថិតនៅចន្លោះភ្នំអ៊ីស្លង់ និងកន្លែងងូតទឹកដែលបានមកពី កម្អែលភ្នំភ្លើង។ នៅ Grundarfjörður ព្រះអាទិត្យមិនបានលិច ៣៦៥ថ្ងៃទេ ព្រោះចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈនៅទីនេះគឺងងឹតរហូត។ ដូច្នេះទេសភាពពេលថ្ងៃលិចនៅទីនោះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងកម្រជួបផងដែរ។ ប្រសិនបើចង់ទៅលេង ត្រូវរៀបចំគម្រោងឱ្យបានល្អជាមុនសិន ទើបមិនខាតបង់ពេលវេលាទៅទស្សនាកម្សាន្ត។

ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!

ប្រភព៖ whatsupkhmer

  • ទីតាំងគយគន់ព្រះអាទិត្យលិច ១៤កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: