ចិនជាប្រទេសដែលមានអាវុធការពាររឹងមាំជាងគេនៅក្នុងតំបន់

រយៈពេលជាង៣ទសវត្សរ៍កន្លងមកចិន បានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និង យោធាហើយបាន «លាក់ខ្លួនរង់ចាំឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំងនយោ បាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅ លើពិភពលោកទាំងមូល។ ប៉ុន្មានឆ្នាំចុង ក្រោយនេះចិនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹក នាំចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូតដល់ប្រធានាធិបតីស៊ី ជីនពីង ក៏បាន បំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសគឺការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យមាន ជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។

កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោកស្រីស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងត្រូវនៅឯកោដោយសារតែបង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេល ដែលចិនបញ្ជូនស្ថានីយរុករកប្រេងចូល ទៅក្នុងអធិបតេយ្យដែនសមុទ្ររបស់ វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំ ទៀតផង។

មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅ ឯកោបន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេសដែលចង់ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះ មានអារម្មណ៍ពិបាកទ្រាំ ហើយកំពុងព្យា យាមគេចវេះពីចិនដោយសារតែសកម្ម ភាពរបស់ចិនបង្កឱ្យមានភាពតានតឹង និង មានជម្លោះជាមួយប្រទេសជិតខាង។

លោកស្រីស៊ូសាន់ រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថាសកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិតខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោកស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិន ចង់ឱ្យសហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់និងនៅលើពិភពលោកចិនមិនត្រូវ មានសកម្មភាពឈ្លានពាននោះឡើយ ។

សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទវិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំងក្លារបស់ចិន មិនត្រូវបានគ្រប់គ្រងឱ្យល្អនៅលើដែន សមុទ្រទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនបានរក្សាខ្លួនឱ្យបានល្អឱ្យមាន តម្លៃថ្លៃថ្នូរស័ក្ដិសមជាប្រទេសមហាអំណាច យោធាក្នុងតំបន់ដោយប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាមកំហែងឈ្លានពានប្រទេសជិតខាង។

ក្នុងអត្ថបទវិភាគបន្ដថា ចិនកំពុងតែឈានមួយជំហានទៀតក្នុងការឈ្លានពានដែនសមុទ្រជិតខាងនៅសមុទ្រចិនភាគខាង ត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេងនៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ខែឧសភា រដ្ឋាភិបាលហ្វុីលីពីនក៏បាន ប្រកាសកាលពីពេលកន្លងមកថាចិនកំពុង តែលួចលាក់សាងសង់ទីតាំងយោធានៅ តំបន់ដែលមានវិវាទនៅសមុទ្រចិនខាង ត្បូង។

រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំកោះទ្រឿងសារបស់វៀតណាមក្នុងគោលដៅ ពង្រីកការគ្រប់គ្រងដែនសមុទ្រភាគខាង ត្បូងរហូតដល់៩០ភាគរយគឺគ្របដណ្ដប់ ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន។ កន្លងមកចិនបានសន្យាជាមួយពិភពលោក ថា ជាការរីកចម្រើនក្នុងសន្ដិភាព។ ផ្ទុយ ទៅវិញមាត់និយាយថាសន្ដិភាព ចង់បានសន្ដិភាពប៉ុន្ដែដៃកាន់កាំភ្លើងបាញ់សម្លាប់គេទៅវិញ។

សកម្មភាពរបស់ចិនដែលធ្វើទៅលើ វៀតណាមនាពេលនេះធ្វើឱ្យប្រទេសជាច្រើនបង្ហាញការប្រឆាំងចិនដោយបើក ចំហទាំងនោះធ្វើឱ្យចិនកាន់តែឯកោ។ កន្លង មក ឥណ្ឌាបានប្រកាសគាំទ្រវៀតណាមក្នុងការប្រឈមមុខជាមួយចិនដែលដាក់ស្ថា នីយរុករកប្រេង និងនាវាចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។ អ្នក នាំពាក្យក្រសួងការបរទេសបានប្រកាស នៅក្នុងសន្និសីទកាសែតមួយថា ឥណ្ឌា នៅតែរក្សាគោលជំហរថា បណ្ដាប្រទេស ក្នុងតំបន់គ្មានសិទ្ធិរារាំងសេរីភាពចរាចរណ៍ នៅដែនសមុទ្រចិនភាគខាងត្បូង ហើយ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការធានា សន្ដិសុខដល់ការធ្វើចរាចរណ៍ដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរជាតិ មិនត្រូវមានការឈ្លានពានណាមួយដោយ ប្រើប្រាស់កម្លាំងនោះឡើយ។ សកម្មភាព របស់ចិនដែលដាក់ស្ថានីយខួងប្រេងនៅសមុទ្រវៀតណាមជាសកម្មភាពមិនអាច ទទួលយកបានគឺជាសកម្មភាពឈ្លានពានច្បាស់ក្រឡែត។

នៅថ្ងៃទី១១ ខែកក្កដា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទៅលើសេចក្ដីសម្រេចលេខ S.RES.412 ស្ដីអំពីដែនសមុទ្រចិនភាគខាងត្បូងដោយក្នុងនោះមានសំឡេងគាំទ្រទាំងស្រុង។ សេចក្ដីសម្រេចនោះ បានស្នើដល់ចិនត្រូវតែធ្វើឱ្យស្ថានភាពដែន សមុទ្រចិនភាគខាងត្បូងវិលទៅរកសភាពដើមវិញដូចពេលកន្លងមកដោយចិនត្រូវតែដកស្ថានីយខួងប្រេងចេញ។

សេចក្ដីសម្រេចបានបញ្ជាក់ពីការគាំទ្រ របស់រដ្ឋាភិបាលអាមេរិកទៅលើសិទ្ធិសេរីភាពចរាចរណ៍ក៏ដូចជាប្រើប្រាស់តំបន់ សមុទ្រ និងដែនអាកាសក្នុងតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិកស្របទៅតាមច្បាប់អន្ដរ ជាតិ។ ប្រឆាំងរាល់សកម្មភាពប្រើប្រាស់ អំពើហិង្សា គំរាមកំហែងឈ្លានពានជា ដើម។ នៅក្នុងសេចក្ដីសម្រេចលេខ S.RES. 412 ក៏បានលើកឡើងពីសកម្ម ភាពជាច្រើនរបស់ចិនដែលពាក់ព័ន្ធទៅ នឹងច្បាប់អន្ដរជាតិក្នុងនោះមានសន្ធិសញ្ញាអន្ដរជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ៕ ម៉ែវ សាធី

ចិនជាប្រទេសដែលមានអាវុធការពាររឹងមាំជាងគេនៅក្នុងតំបន់

ចិនជាប្រទេសដែលមានអាវុធការពាររឹងមាំជាងគេនៅក្នុងតំបន់

ប្រភព៖ nokorwatnews

  • ចិនជាប្រទេសដែលមានអាវុធការពាររឹងមាំជាងគេនៅក្នុងតំបន់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: