ចិន​ដាក់​កំហិត​ថ្មី​លើ​ App Store របស់​ Apple ក្នុង​​ប្រទេស​ចិន

Developer ទាំងឡាយណាដែលមានបំណងចង់បញ្ចូលហ្គេមរបស់ខ្លួនទៅលើ App Store ក្នុងប្រទេសចិន អាចនឹងត្រូវប្រឈមមុខនឹងស្ថានការលំបាកមួយ ចាប់ពីថ្ងៃទី ១ ខែ កក្កដា ព្រោះថាហ្គេមថ្មីៗទាំងអស់ត្រូវមានការអនុញ្ញាតពីរដ្ឋាភិបាលចិនជាមុន។

មិនថាហ្គេមក្នុងស្រុក ឬ ហ្គេមក្រៅស្រុក នឹងត្រូវទទួលការពិនិត្យពីសំណាក់គណៈគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ចំពោះ Developer ដែលឯករាជ្យប្រហែលជាអាចសូមការអនុញ្ញាតពីគណៈគ្រប់គ្រងដោយខ្លួនឯងបាន។ ចំណែកឯអ្នកដែលត្រូវការជំនួយក្នុងដំណើរការនេះ អាចនឹងត្រូវទៅពឹងក្រុមហ៊ុនណាមួយដែលមានជំនាញដោះស្រាយបញ្ហានេះ ដោយចំណាយចន្លោះពី ២ ០០០-៥ ០០០ ដុល្លារ។

យ៉ាងណាក្ដីហ្គេមដែលកំពុងដាក់ឲ្យទាញយកលើ App Store ក្នុងប្រទេសចិនក៏នឹងត្រូវ មានពាក្យស្នើសូមការអនុញ្ញាតពីគណៈគ្រប់គ្រង ដោយត្រូវដាក់ពាក្យឲ្យបានមុខថ្ងៃ ១ ខែតុលា។ សម្រាប់ការផ្ដល់ជូនការអនុញ្ញាតនេះអាចនឹងចំណាយពេលចន្លោះពី ១៨ ទៅ ២០ ថ្ងៃ៕

ប្រភព៖ sabay

  • ចិន​ដាក់​កំហិត​ថ្មី​លើ​ App Store របស់​ Apple ក្នុង​​ប្រទេស​ចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: