ឥណ្ឌូណេស៊ី​បាញ់​នាវា​នេសាទ​ចិន​មិន​ប្រណី ឲ្យ​តែ​ចូល​មក​លួច​ត្រី​ពី​សមុទ្រ​គេ

រដ្ឋាភិបាលឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារ ទី២១ ខែមិថុនានេះ បានធ្វើការរិះគន់យ៉ាងខ្លាំង ដល់នាវានេសាទចិនជាច្រើនគ្រឿង ដែលបានចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ី ហើយត្រូវចិនអះអាងថា ជាតំបន់នេសាទបែបប្រពៃណីរបស់គេ តែវាស្ថិតនៅក្បែរប្រជុំកោះ Natuna របស់ឥណ្ឌូណេស៊ី ធ្វើឲ្យកើតមានភាពតានតឹងរឹតតែខ្លាំងឡើង រវាងមហាយក្សអាស៊ី និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។
 
ការបាញ់សញ្ញាគំរាមដល់នាវានេសាទចិនជាច្រើនគ្រឿងនោះ បានធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលពេលនោះអាជ្ញាធរដែនទឹកឥណ្ឌូណេស៊ី បានធ្វើការឃាត់ខ្លួនកម្មករនេសាទចិនជាច្រើននាក់ផងដែរ ហើយត្រូវចិនអះអាងថា បង្កជារបួសដល់កម្មករលើនាវា តែត្រូវឥណ្ឌូណេស៊ីបដិសេធវិញ ។
 
ការប៉ះទង្គិចគ្នាលើកនេះ ត្រូវក្រសួងការបរទេសចិនចេញសេចក្ដីប្រកាសថា “ចិន និងឥណ្ឌូណេស៊ីបានទាមទារសិទ្ធ និងប្រយោជន៍នៃដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នា” តែត្រូវចិនប្រកាសអះអាងខ្លួនឯងថា ដំណើរនេសាទនោះ ធ្វើឡើងលើតំបន់ “ជាតំបន់នេសាទបែបប្រពៃណីរបស់ចិន”
 
យោងតាមរដ្ឋមន្ត្រីក្រសួងកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោកស្រី Susi Pudjiastuti បានឲ្យដឹងថា ឥណ្ឌូណេស៊ី និងចិនគ្មានកិច្ចព្រមព្រៀងក្នុងការសហការណ៍ស្ដីពីកិច្ចការដែនសមុទ្រនោះទេ ដូច្នេះហើយនាវានេសាទចិន ក៏នឹងត្រូវយើងស្វាគមន៍ដូចនាវានេសាទឯទៀត ដែលចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រយើងដែរ ។
 
“យើងមិនបានដឹងពីរឿងទាំងនេះទេ ហើយយើងក៏មិនទទួលស្គាល់ពីការអះអាងរបស់នរណាម្នាក់ ដែលថាវាជាតំបន់នេសាទបែបប្រពៃណីអ្វីដែរ ព្រោះវាស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ឥណ្ឌូណេស៊ី លើកលែងតែតំបន់ដែលយើងបានចុះកិច្ចព្រមព្រៀងជាមួយម៉ាឡេស៊ីទេ នោះគឺច្រកសមុទ្រម៉ាឡាកា (the Strait of Malacca)”នេះបើយោងតាមលោកស្រី Susi ។
 
គិតចាប់ពីខែមករាមក យ៉ាងតិចណាស់មាននាវា៥៧គ្រឿង ដែលត្រូវឥណ្ឌូណេស៊ីចាប់បានក្នុងដែនទឹករបស់ខ្លួន ក្នុងនោះមាន១ជារបស់ថៃ ៤ជារបស់ម៉ាឡេស៊ី ៣ជារបស់ចិន និង៤៩ទៀតជារបស់វៀតណាម ដោយឆ្មាំសមុទ្រចិនធ្លាប់បានរំខានដល់ឥណ្ឌូណេស៊ី ដែលចង់ស្ទាក់ចាប់នាវានេសាទចិន ។

“យើងសូមប្រាប់ជាថ្មីថា មិនថានាវារបស់ប្រទេសណា នាវាប្រភេទអ្វី ហើយជារបស់នរណាទេ ឲ្យតែចូលមកលួចត្រីពួកយើង ខ្ញុំសូមអះអាងថា ជាមួយនឹងកងកម្លាំងដែលយើងមាន យើងនឹងមិនចាត់ទុកវាជារឿងតូចតាចទេ ហើយក៏នឹងមិនគិតដល់ទំនាក់ទំនងរវាងប្រទេសទាំង២ដែរ ។ អ្វីដែលយើងឃើញគឺបទល្មើសដ៏ធ្ងន់ធ្ងរ ។” លោកស្រី Susi បានបន្ថែម ដោយបញ្ជាក់យ៉ាងច្បាស់ថា តំបន់សេដ្ឋកិច្ចផ្ដាច់មុខស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ឥណ្ឌូណេស៊ី ៕

ឥណ្ឌូណេស៊ី​បាញ់​នាវា​នេសាទ​ចិន​មិន​ប្រណី ឲ្យ​តែ​ចូល​មក​លួច​ត្រី​ពី​សមុទ្រ​គេ ឥណ្ឌូណេស៊ី​បាញ់​នាវា​នេសាទ​ចិន​មិន​ប្រណី ឲ្យ​តែ​ចូល​មក​លួច​ត្រី​ពី​សមុទ្រ​គេ ឥណ្ឌូណេស៊ី​បាញ់​នាវា​នេសាទ​ចិន​មិន​ប្រណី ឲ្យ​តែ​ចូល​មក​លួច​ត្រី​ពី​សមុទ្រ​គេ

ប្រភព៖ kqube

  • ឥណ្ឌូណេស៊ី​បាញ់​នាវា​នេសាទ​ចិន​មិន​ប្រណី ឲ្យ​តែ​ចូល​មក​លួច​ត្រី​ពី​សមុទ្រ​គេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: