ស្វែង​រក​ការងារ​ក្នុង​ក្តី​សុបិន​អ្នក​នៅ​ចុង​សប្តាហ៍​នេះ

តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​មែន​ទេ? ឱកាស​ល្អ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៥ មិថុនា​នេះ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ។ ពិព័រណ៍​ការងារ​ប្រចាំ​ឆ្នាំ​២០១៦​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នេះ  នាំ​មក​ជូន​ដោយ​គេហទំព័រ​ការងារ everjobs.com.kh។

 

ស្វែង​រក​ការងារ​ក្នុង​ក្តី​សុបិន​អ្នក​នៅ​ចុង​សប្តាហ៍​នេះ

 

ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​នូវ​ឱកាស​ការងារ​ច្រើន​តំណែង​សម្រាប់​ប្រិយមិត្ត ពិសេស​សិស្ស​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា រួម​ទាំង​ការ​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​ផង​ដែរ។ បន្ថែម​លើ​នេះ​ទៅ​ទៀតក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា​ក៏​នឹង​អញ្ជើញ​ឲ្យ​ចូល​រួម​ដើម្បី​ផ្សព្វផ្សាយ​ពី​ការងារ​ជូន​ប្រិយមិត្ត​ផង​ដែរ។

 

មិត្តៗ​យុវវ័យ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍នេះ ​គួរ​យក​ទៅ​ជាមួយ​នូវ​ប្រវត្តិ​រូប​សង្ខេប (CV) ដើម្បី​ងាយ​ស្រួល​ដាក់ពាក្យ​បាន​ទាន់​ពេល​វេលា​នូវ​ការងារ​ដែល​ពេញ​ចិត្ត។

 

អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​អាច​ចុះ​ឈ្មោះ​នៅ​គេហទំព័រ​នេះ https://www.everjobs.com.kh/career-fair-2016/។

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ