Ibrahimovic នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​ចប់ Euro ២០១៦

Zlatan Ibrahimovic បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ក្រោយ​ចប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ូ​២០១៦​។​

 

 Ibrahimovic នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​ចប់ Euro ២០១៦Zlatan Ibrahimovic

 

​ស៊ុយអែត​នៅ​សល់​១​ប្រកួត​ទៀត​ទល់​នឹង​បែលហ្សិក​ដែល​អាច​ជា​ប្រកួត​ចុង​ក្រោយ​សម្រាប់​ជម្រើស​ជាតិ​របស់ អតីត​ខ្សែ​ប្រយុទ្ធ​ PSG។ Ibrahimovic បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ពាក់​អាវ​មាន​ទង់ជាតិ​ស៊ុយអែត​នា​ពេល​កន្លង​មក​”។

 

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​៦២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ស៊ុយអែត​ចំនួន​១១៦ដង ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​។ ស៊ុយអែត​ នឹង​ធ្លាក់​ចេញ​ពី​អឺរ៉ូ​បើ​សិន​មិន​អាច​យក​ឈ្នះ​បែលហ្សិក​នៅ​ប្រកួត​បន្ទាប់​ ដោយ​សារ​ពួកគេ​បច្ចុប្បន្ន​មាន​ត្រឹម​១ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​លេង​បាន​២​ប្រកួត៕

 

Ibrahimovic នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​ចប់ Euro ២០១៦

 

Ibrahimovic នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​ចប់ Euro ២០១៦

 

Ibrahimovic នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​ចប់ Euro ២០១៦

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC