ក្រុម​វិ.យុគន្ធរ​លត់​ក្រុម​វិ.ស៊ី​សុវត្ថិ ​៥-២ លើក​ពាន​ CamIU 2016 ​

ក្រុម​បាល់ទាត់​វិទ្យាល័យ​ព្រះ​យុគន្ធរ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​ CamIU Football Cup 2016 បន្ទាប់​ពី​បាន​លត់​ក្រុម​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ដោយ​លទ្ធផល​ ៥-២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​​ម្សិល​មិញ។

ក្រុម​វិ.យុគន្ធរ​លត់​ក្រុម​វិ.ស៊ី​សុវត្ថិ ​៥-២ លើក​ពាន​ CamIU 2016 ​

ឯកឧត្តម ស៊ាន បូរ៉ាត

ការ​ប្រកួត​នៅ​លើ​វាល​ស្មៅ​ធម្មជាតិ​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​ ក្រុម​វិទ្យាល័យ​ព្រះ​យុគន្ធរ​បាន​បំប៉ោង​សំណាញ់​ទី​​របស់​ក្រុម​ព្រះ​ស៊ី​សុវត្ថិ​២​គ្រាប់​ ប៉ុន្តែ​ក្រុម​ព្រះ​ស៊ី​សុវត្ថិ​បាន​ទម្លាយ​សំណាញ់​ទី​ដៃ​គូ​វិញ​បាន​១​គ្រាប់​ដែល​បញ្ចប់​តង់​ទី​១​ ក្រុម​យុគន្ធរ​នាំ​មុខ​ក្រុម​ស៊ី​សុវត្ថិ​២-១។ ការ​ប្រកួត​នៅ​តង់​២​ ក្រុម​យុគន្ធរ​នៅ​តែ​បន្ត​វាយ​លុក​រហូត​​រក​បាន​៣​គ្រាប់​បន្ថែម​ ខណៈ​ក្រុម​ស៊ីសុវត្ថិ​អាច​រក​បាន​តែ​១​គ្រាប់​ទៀត​ប៉ុណ្ណោះ។ ចប់​ការ​ប្រកួត​ ក្រុម​យុគន្ធរ​ឈ្នះ​ក្រុម​ស៊ី​សុវត្ថិ​៥-២។

ក្រុម​វិ.យុគន្ធរ​លត់​ក្រុម​វិ.ស៊ី​សុវត្ថិ ​៥-២ លើក​ពាន​ CamIU 2016 ​

លោក​ស្រី​សាកល​វិទ្យាធិការ ជា នាង​អេង

ក្រុម​វិទ្យាល័យ​ព្រះ​យុគន្ធរ​​បាន​ក្លាយ​ជា​ជើង​ឯក​ CamIU Football Cup រដូវ​កាល​ទី​១​ប្រចាំ​ឆ្នាំ​២០១៦ ហើយ​ក្រុម​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ទទួល​បាន​ជើង​ឯក​ ខណៈ​ក្រុម​វិទ្យាល័យ​ច្បារ​អំពៅ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ និង​ក្រុម​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

​​រង្វាន់ជ័យលាភី
លេខ​១​៖ ពាន​១ ទង់​អនុស្សាវរីយ៍​១ អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​៥០%​ និង​ប្រាក់​រង្វាន់​១០​លាន​រៀល។
លេខ​២​៖ ទង់​អនុស្សាវរីយ៍​១ អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​៥០%​ និង​ប្រាក់​រង្វាន់​៧​លាន​រៀល។
លេខ​៣៖ ទង់​អនុស្សាវរីយ៍​១​ អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​៥០%​ និង​ប្រាក់​រង្វាន់​៥​លាន​រៀល។
លេខ​៤៖ ទង់​អនុស្សាវរីយ៍​១ អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​៥០%​ និង​ប្រាក់​រង្វាន់​៤​លាន​រៀល។

ពាន​រង្វាន់ CamIU Football Cup 2016 នេះ​មាន​ក្រុម​​ចំនួន​១៥​​មក​ពី​វិទ្យាល័យ​​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ។ ក្រុម​ដែល​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ក៏​ទទួល​អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​៥០%​ដែរ និង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​​១​ក្រុម​ៗ​ចំនួន​៤០​ម៉ឺន​រៀល។

ក្រុម​វិ.យុគន្ធរ​លត់​ក្រុម​វិ.ស៊ី​សុវត្ថិ ​៥-២ លើក​ពាន​ CamIU 2016 ​

ក្នុង​ពិធី​បិទ​កាល​ពី​ម្សិល​មិញ ក្រោម​អធិបតី​ភាព​ឯកឧត្តម​ ស៊ាន បូរ៉ាត រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោក​ស្រី​ ជា​ នាងអេង សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ។ ឯកឧត្តម ស៊ាន បូរ៉ាត​បាន​លើក​ឡើង​ថា ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​ និង​លើក​កម្ពុជា​ទាំង​វិស័យ​អប់រំ​ និង​កីឡា​របស់​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​ ហើយ​ឯកឧត្តម​សង្ឃឹម​ថា នឹង​មាន​ព្រឹត្តិការណ៍​បែប​នេះ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត។

លោកស្រី ជា នាងអេង​បាន​ផ្តាំ​ផ្ញើ​ដល់​កីឡាករ​ទាំង​អស់​ដែល​បាន​ចូល​រួម​ប្រកួត​​ឲ្យ​ប្រឹង​ប្រែង​រៀន​សូត្រ​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ បន្ទាប់​ពី​​ប្រឡង​ជាប់​ សូម​កុំ​ភ្លេច​មក​ដាក់​ពាក្យ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​អន្តរជាតិ​ដែល​បាន​ផ្តល់​អាហារូបករណ៍​៥០%​​ឲ្យ​បាន​គ្រប់​គ្នា។

នេះ​ជា​លើក​ទី​១​ហើយ ដែល​សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ ​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ រៀបចំ​ការ​ប្រកួត​នេះ​ឡើង ខណៈ​ Sabay ជា​ដៃ​គូ​ផ្សព្វផ្សាយ៕

អត្ថបទ៖ ជាន ចាន់រ៉ា​​