Nancy Wu បង្ហើប​ពី​គម្រោង​អនាគត​ជា​មួយ​​មិត្ត​ប្រុស​

6 Videos


កំពូលតារាសម្តែងស្រីដ៏ល្បីឈ្មោះ Nancy Wu បានទាក់ទងគ្នាជាមួយមិត្តប្រុសដែលជា ផលិតករចម្រៀង លោក Terry Chan អស់ពេលជាង ១ ឆ្នាំហើយ ដែលពេលនេះមានអ្នកគាំទ្រជាច្រើន កំពុងតែចង់ដឹងខ្លាំងណាស់ថា តើអ្នកទាំងពីរមានគម្រោងអនាគតបែបណាជាមួយនឹងគ្នា ។

P9

គេបានដឹងថា ថ្វីបើពួកគេជាសង្សារនឹងគ្នាមែន តែខាងគ្រួសារនីមួយៗសុទ្ធតែដឹងពីរឿងរ៉ាវពួកគេ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់នាំគ្នាទៅជួបឪពុកម្តាយទាំងសងខាងផងដែរ ។ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីមួយ នាង Nancy ក៏បានបង្ហើបប្រាប់ខាងសារព័ត៌មានថា នាង និង មិត្តប្រុសកំពុងរៀបគម្រោងធ្វើដំណើរកម្សាន្តជាមួយគ្នានៅខែកក្កដាខាងមុខនេះ។ នាងគ្រាន់តែប្រាប់ប៉ុណ្ណឹង​ ដោយមិនបានបញ្ជាក់ថា នាងនឹងទៅដើរកម្សាន្តនៅទីណានោះទេ តែនាងប្រាប់​ថា ប្រហែលជាទៅលេងនៅមាត់សមុទ្រ។ នៅពេលនោះដែរក៏មានសំណួរមួយចោទសួរថា តើនាងនឹងចែកចាយរូបថតក្នុងដំណើរកម្សាន្តនោះដែរទេ នាងបានឆ្លើយតបថា ប្រហែលជាមិនមានទេ តែមិនប្រាកដថាគ្មានដែរ ព្រោះវារំពឹងលើអារម្មណ៍របស់នាង ។

Nancy Wu បង្ហើប​ពី​គម្រោង​អនាគត​ជា​មួយ​​មិត្ត​ប្រុស​

គួរបញ្ជាក់ផងដែរថា នាង Nancy ក៏ទើបនឹងមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៨ ខែមិថុនាកន្លងទៅនេះជាមួយនឹងតារាសម្តែងហុងកុងមួយរូបទៀតគឺលោក Vicent Wong ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Nancy Wu បង្ហើប​ពី​គម្រោង​អនាគត​ជា​មួយ​​មិត្ត​ប្រុស​
Nancy Wu បង្ហើប​ពី​គម្រោង​អនាគត​ជា​មួយ​​មិត្ត​ប្រុស​
Nancy Wu បង្ហើប​ពី​គម្រោង​អនាគត​ជា​មួយ​​មិត្ត​ប្រុស​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត