តុលាការ​កំពូល​មិន​អនុញ្ញាត​ឲ្យ លោក ហុង សុខ​ហួរ នៅ​ក្រៅ​ឃុំ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញា​វុ​ឌ្ឈ សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ក្នុង​សំណុំរឿង​លោក ហុង សុខ​ហួរ មាន​ន័យ​ថា លោក​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី រូប​នេះ​បន្ត​ជាប់​ពន្ធនាគារ​ដដែល ថែម​ទាំង​តម្រូវ​ឲ្យ​លោក ហុង សុខ​ហួរ ប្រគល់​កុំព្យូទ័រ​ដែល​ជា​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ជូន​តុលាការ​ជា​កំហិត​៕