ក្តៅ ក្តៅ ! អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​រុះរើ​ផ្ទះទឹក

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦នេះ​ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បាន​ចុះ​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន និង​ផ្ទះទឹក ដែល​បាន​ធ្វើការ​សង​សង់​អត់​ច្បាប់​នៅ​តាម​មាត់ទន្លេ ។

ប្រតិបត្តិការ​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​នេះ​ដឹកនាំ​ដោយ​លោក ហ៊ុយ សា​រុណ អភិបាលរង​ខណ្ឌ ព្រមទាំង​មានការ​ចុះ​សម្របសម្រួល​ពី​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ផង​ដែរ ។

លោក​អភិបាលរង ហ៊ុយ សា​រុណ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​បន្ទាប់​ពីសា​លា​ខណ្ឌ​បាន​ជូនដំណឹង​ដល់​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន និង​ផ្ទះទឹក​ទាំងនោះ ហើយ​ទីតាំង​ទាំងនោះ​មិន​ព្រម​ធ្វើការ​រុះរើ ។ ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​គឺ​ដោយសារ​តែ​ផ្ទះទឹក​ទាំងនោះ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព ព្រមទាំង​អាច​បង្ក​ជា​ហា​និ​យ​ភ័យ​ដល់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ មាន​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន សរុប​ទាំងអស់​១៦៣​ទីតាំង ក្នុង​នោះ​មានផ្ទះ​សង់​នៅ​លើ​ទឹក​ចំនួន​៦​ទីតាំង ដែល​ភាគច្រើន​គឺ​សាងសង់​របៀប​ជា​ខ្យូ​ស ជា​រោង ដោយ​អត់​ច្បាប់ និង​សង់​រំលោភ​លើ​ដី​មាត់ទន្លេ ៕