បើក​សវនា​ការ​សំណុំ​រឿង​លោក ថោង សារ៉ាត់ និង​អង្គ​រក្ស ថ្ងៃ​ទី​១៥ កក្កដា

រាជធានី​ភ្នំពេញ ៖ សំណុំ​រឿង​លោក​ ថោង សារ៉ាត់ និង​អង្គ​រក្ស​៤​នាក់ ដែល​បច្ចុ​ប្បន្ន​អង្គ​រក្ស​ម្នាក់​បាន​​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី ពាក់​ព័ន្ធ​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា អឹុង ម៉េង​ជឺ នឹង​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បើក​សវនា​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃទី​១៥ កក្កដា ២០១៦ ខាង​មុខ​នេះ ។

លោក​មេធាវី គា អ៊ាវ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា នេះថា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នឹង​បើក​សវនា​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ នៅព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ដោយ​មាន​លោក​តុប ឈុន​ហេង អនុ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ។