ស​ម្តេ​តេ​ជោ ៖ បើ​គ្មាន​ការ​ទុកចិត្ត​ពី​ប្រជាជន ខ្ញុំ​មិន​អាច​ដឹកនាំ​ប្រទេស​បាន​យូរ​ទេ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​បើ​គ្មាន​ការ​ទុកចិត្ត​របស់​ប្រជាជន​កម្ពុជា ខ្ញុំ​ក៏​មិន​អាច​ដឹកនាំ​ប្រទេស​បាន​យូរ​ដូចនេះ​ទេ មនុស្ស​យើង​ម្នាក់​ៗ​ក៏​ដោយ បើ​គ្មាន​ទំនុកចិត្ត​លើ​អនាគត​របស់​ខ្លួន​ទេ គេ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់​» ។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៦ ក្នុង​ពិធី​ទទួល​ពានរង្វាន់​អន្តរជាតិ​« កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៦»​និង​ពិធី​ប្រកាស​ចលនា​ប្រឡងប្រណាំង «​បដិសណ្ឋារកិច្ច​ល្អ​»​នៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ពិធី​នេះ​ទើប​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ៕