កើត​រឿង​គួរ​​ឱ្យ​ខ្លាច​​មិនធ្លាប់​មាន នៅដង​ស្ទឹង​សែន

ខេត្តកំពង់ធំ ៖ ដោយសារ​តែ​ទឹកស្ទឹង​សែន​​ដែល​ធ្លាប់តែ​ថ្លា និង​កក​រ​ល្អក់ ​ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​នោះ ស្រាប់តែ​រយៈ​​២-៣​​ថ្ងៃនេះ​ ទឹកស្ទឹង​សែន​ប្រែ​ពណ៌​ទៅ​​ជា​ខៀវ ដែល​ជា​ហេតុ​ធ្វើឱ្យ​​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តកំពង់ធំ​​មួយ​ចំនួន​ដែល​ពួក​លោក​ប្រើប្រាស់​ទឹកស្ទឹង​សែន ​មានការ​ព្រួយ​បារ​ម្ភ​​ថា នៅ​ពេល​​​យក​ទឹក​នេះ​​ទៅ​ទទួលទាន​ អាច​បណ្តាលឱ្យ​​មាន​អាកា​រៈ​ជំងឺ​តម្កាត់​​កើត​ឡើង ។ ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​​ដល់​មន្ទីរ​ពាក់ព័ន្ធ​ មេត្តា​ជួយ​មាន​វិធានការ​ចុះពិនិត្យផង​ ​តើ​បណ្តាល​មក​ពី​អ្វី? ​

ពាក់ព័ន្ធ​រឿង​ទឹកស្ទឹង​សែន​ប្រែ​ពណ៌​ទៅ​ជា​ខៀវ​នេះ លោក​ប្លោក ចាន់រ​ដ្ឋា ប្រធាន​មន្ទីរ​ឧស្សា​ហ​កម្ម និង​សិប្បកម្ម​ប្រាប់​ថា​ ខាង​មន្ទីរ​របស់​លោក ​មាន​ជំនាញ​តែ​ខាង​សារជាតិ​គីមី​ប៉ុណ្ណោះ​ ។ ​ហើយ​បន្ទាប់​ពីបាន​ដឹក​រឿង​នេះ​ ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ដង​យក​ទឹក​នោះ​មក​ធ្វើការ​ពិសោធ​ន៍ ​មើល​ក្រែង​មាន​សា​ធាតុគីមីនៅ​ក្នុង​ទឹក​ បានជា​មាន​ពណ៌​ខៀវ តែ​​លទ្ធផល​រក​ឃើញ​ថា​ ពុំ​មាន​ជាតិ​​គីមី​​ទេ ។

​ចំណែក​លោកតុ​ប កក្កដា ប្រធាន​មន្ទី​បរិស្ថាន​ខេត្តកំពង់ធំ​វិញ​នោះ កាលពី​ល្ងាច​​ថ្ងៃ​ទី​២១ ​មិថុនា ​២០១៦ ​នេះ បានឱ្យ​កើសន្តិភាព​ដឹងថា ​ដោយ​ខ្លាចក្រែង​នៅ​ក្នុង​ទឹកស្ទឹង​សែន​ មានការ​ប្រែប្រួល​ទៅ​ជា​ពណ៌​ខៀវ​នេះ អាច​បណ្តាល​ឱ្យ​​​​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ និង​សត្វពាហនៈ​ដែល​ផឹក និង​ប្រើប្រាស់​ទឹកស្ទឹង​សែន​នេះ ខាង​មន្ទី​របស់​លោក ​ក៏​បាន​នាំ​យក​នូវ​ទឹកស្ទឹង​ពណ៌​ខៀវ​មួយ​ចំនួន​​តូច​យក​ទៅ​ធ្វើការ​ពិសោធ​ន៍ ​នៅ​ឯម​ន្លែ​ង​មន្ទីរ​ពិសោធ​ន៍​​របស់​ក្រសួងបរិស្ថាន​រួច​ហើយ តែ​ជា​លទ្ធ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប
នៅឡើយ​ទេ ប្រសិន​ជា​​លទ្ធផល​យ៉ាងណា​នោះ លោក​នឹង​ជម្រាប​​ជូន​នៅ​ពេល​ក្រោយ ​។