Troll Khmer Tinfy ពូកែ​បាញ់​តាម​ហ្វេសប៊ុក ដឹង​មួយ​ខែ​រក​បាន​ម៉ាន​អត់?

បញ្ចូលសំឡេងទីនហ្វីកំប្លែងៗ សើចរឹងពោះ ជាជំនាញប្រសព្វរបស់ផេក Troll Khmer Tinfy តែដឹងទេថាផេកនេះរកប្រាក់បានប៉ុន្មានក្នុងមួយខែៗ និងមានគោលបំណងអ្វី?

Troll Khmer Tinfy ពូកែ​បាញ់​តាម​ហ្វេសប៊ុក ដឹង​មួយ​ខែ​រក​បាន​ម៉ាន​អត់?

តាមអ្វីដែលផេកកំប្លែងសើចចុកពោះមួយនេះបញ្ជាក់ ការប្រឹងប្រែងដែលខ្លួនបង្កើតផេកហើយបង្ហោះរូប វីដេអូ Troll កំប្លែងៗឲ្យគ្រប់គ្នាសើចរាល់ថ្ងៃនោះ រកមិនបានច្រើននោះទេ ត្រឹមតែប្រមាណ ២៥០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

“ហាហា… តាមខែទេបង មិនសូវជាច្រើនទេ តិចតួច ខែខ្លះមានខែខ្លះអត់…មួយខែ បើរកតាម Ads លើ Post បានប្រហែល ២៥០ដុល្លារអ៊ីហ្នឹង គ្រាន់ទុកបង់ថ្លៃអ៊ីនធឺណិត។ ក្រៅពីហ្នឹង មានការងារស៊ីប្រាក់ខែដូចគេឯង Bro”។

ទោះរកចំណូលមិនទាន់បានច្រើន តែ Troll Khmer Tinfy (TKT) និយាយថា ខ្លួននៅតែធ្វើ ព្រោះចូលចិត្តសប្បាយជាជាងកើតទុក្ខ ហើយក៏ចង់ឲ្យគ្រប់គ្នាសប្បាយដូចគ្នា ដូចមួយឃ្លាលើ Cover ដាក់ថា “Troll Khmer Tinfy សើចរយះមាត់”។

Troll Khmer Tinfy ពូកែ​បាញ់​តាម​ហ្វេសប៊ុក ដឹង​មួយ​ខែ​រក​បាន​ម៉ាន​អត់?Post កន្លងមក

មួយសំនួរដែលបានសួរ “ចុះមានធ្លាប់គេចង់រកវ៉ៃអត់? ហើយចុះម៉េចបានចូលចិត្តបិទមុខ?” Troll Khmer Tinfy ថា “អត់ដែលមានទេបង មានតែមួយចំនួនតូច Inbox មកជេរ អាហ្នឹងមាន តែយើងមិនដែលតបតទៅវិញទេ”។ ឯរឿងបិទមុខហ្នឹង គឺគ្រាន់តែគិតថា មានអ្នកស្រឡាញ់អ្នកស្អប់ តែក៏មិនបានន័យថាបិទមុខរហូតទេ តែមិនដឹងថាពេលណា។ មានមិត្តស្និទ្ធស្នាលប៉ុណ្ណោះដឹង ឯចំពោះសង្សារក៏បានដាក់គាត់ចូលជា Admin ដែរ”។

រឿងផុសរូប និងវីដេអូកំប្លែងៗ ខ្លះអាចថារាងឈ្លើយបន្តិច តែ TKT ចង់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រ យល់ថា នេះគ្រាន់តែជាការកំប្លែងឲ្យគ្រប់គ្នាសើច និយាយន័យធៀប មិនមែនចង់បំផ្លាញអ្នកណានោះទេ។

ផេក Troll សើចចុកពោះនេះ ថាទម្រាំបាន Post កំប្លែងៗមួយៗ ក្រុមការងារត្រូវលំបាកព្រោះរវល់ការងារផ្ទាល់ខ្លួនដែរ ហើយត្រូវគិតធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍និងមិនប៉ះពាល់។ ពេលខ្លះក៏រង់ចាំឆ្មក់ឱកាសយកមក Troll បើសិនមានអ្វីមួយប្លែកលើបណ្តាញសង្គម។

ផេក Troll Khmer Tinfy បង្កើតឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៤ ហើយម្ចាស់ផេកនេះអះអាងថាមិនដែលអស់ប្រាក់មួយរៀល យកទៅ Boost ផេកសូម្បីតែម្តង៕

ប្រភព៖ sabay

  • Troll Khmer Tinfy ពូកែ​បាញ់​តាម​ហ្វេសប៊ុក ដឹង​មួយ​ខែ​រក​បាន​ម៉ាន​អត់?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: