ប្រទេស​បី​ធំ​ៗ​ចែក​រំលែក​ពី​របៀប​គ្រប់​គ្រង​ទឹក​បាន​ល្អ

ប្រទេសបីរួមមាន អ៊ីស្រាអែល សិង្ហបុរី និងហុល្លង់ ដែលជាប្រទេសធ្លាប់ជួបវិបត្តិលើបញ្ហាការគ្រប់គ្រងទឹកមិនបានល្អ តែពេលនេះបានក្លាយជាប្រទេសប្រើប្រាស់និងគ្រប់គ្រងទឹកដោយឆ្លាតវៃប្រកបដោយនិរន្តរភាពនោះ បានរួមគ្នាចែករំលែកបទពិសោធន៍ល្អៗដើម្បីចៀសផុតពីគ្រោះរាំងស្ងួត និងទឹកជំនន់ ។

ប្រទេស​បី​ធំ​ៗ​ចែក​រំលែក​ពី​របៀប​គ្រប់​គ្រង​ទឹក​បាន​ល្អ

ក្នុង “វេទិកាថៃថ្នាក់ជាតិស្ដីពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ឆ្នាំ២០១៦” រៀបចំដោយក្រុមហ៊ុន SCG វាគ្មិនតំណាងមកពីប្រទេសសិង្ហបុរី បានពន្យល់ថា សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចម្បងជាងគេគឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុងអាងសិប្បនិម្មិត។

ការផ្គត់ផ្គង់នេះមិនគ្រប់គ្រាន់សម្រាប់តម្រូវការឡើយ ដូច្នេះរដ្ឋាភិបាលបានបង្កើនចំនួនរោងចក្រចម្រាញ់ទឹកសមុទ្រជាទឹកសាបដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកនាំចូល។ អ្វីដែលសំខាន់ ប្រទេសកើតឡើងពីកោះសរុប៦៣នេះ បានកំណត់គោលនយោបាយថាទឹកជាបញ្ហាសន្តិសុខជាតិ ដូច្នេះត្រូវយកចិត្តទុកដាក់និងប្រើប្រាស់ដោយសន្សំសំចៃខ្ពស់។

ចំណែកប្រទេសហុល្លង់វិញ ពីមុនឧស្សាហ៍ជួបគ្រោះទឹកជំនន់ណាស់។ តែគេបានរកគន្លឹះដោះស្រាយដោយការសង់ទំនប់និងប្រព័ន្ធគ្រប់គ្រងទឹកទំនើប ដែលនាំឲ្យមានតុល្យភាពទឹកក្រោមដី ទឹកសាប និងទឹកសមុទ្រ ។

រីឯអ៊ីស្រាអែលក៏ធ្លាប់ជាប្រទេសដែលខ្សត់ទឹកផងដែរ។ ប្រទេសនេះ បានបង្កើនការផ្គត់ផ្គង់ប្រព័ន្ធទឹករបស់ខ្លួនដោយប្រើបច្ចេកវិទ្យាបម្លែងទឹកប្រៃជាទឹកសាប ព្រមទាំងកែច្នៃទឹកដែលប្រើប្រាស់រួចហើយមកប្រើប្រាស់ឡើងវិញទៀតផង ។ សម្រាប់ប្រជាជនវិញ បានចាត់ទុក ការរក្សាទឹកជារឿងដ៏មានសារៈសំខាន់បំផុត។

ប្រទេស​បី​ធំ​ៗ​ចែក​រំលែក​ពី​របៀប​គ្រប់​គ្រង​ទឹក​បាន​ល្អ

ចំពោះលោក Roongrote Rangsiyopash អគ្គនាយកក្រុមហ៊ុន SCG ក្នុងការផ្ដួចផ្ដើមវេទិកាខាងលើដែលមានអ្នកចូលរួមជាង២០០នាក់ បាននិយាយថា នេះជាសារប្រយោជន៍មួយនៃបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងទឹករបស់ប្រទេសជឿនលឿនមួយចំនួន ដែលវាជាមេរៀនអាចឲ្យប្រទេសថៃអនុវត្តដើម្បីដោះស្រាយស្ថានភាពនៅប្រទេសថៃបាន ។

ម្ល៉ោះហើយនេះជាគំនិតមួយល្អសម្រាប់ប្រទេសដែលងាយរងគ្រោះដោយបាតុភូតធម្មជាតិអាចដកស្រង់ជាគំនិតយោបល់និងយកជាគំរូសម្រាប់ដំណោះស្រាយបាន៕

ប្រភព៖ sabay

  • ប្រទេស​បី​ធំ​ៗ​ចែក​រំលែក​ពី​របៀប​គ្រប់​គ្រង​ទឹក​បាន​ល្អ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: