ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ទទួល​ជ័យលាភី​ពានរង្វាន់ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦»

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ទទួល​ជ័យលាភី​ពានរង្វាន់ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦»

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ទទួល​ជ័យលាភី​ពានរង្វាន់ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦» ដែល​នឹង​ប្រគល់​ដោយ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប នៅ​វិមាន​សន្តិភាព។

សូម​ជម្រាប​ថា គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ​លោក Anton Caragea ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​មកដល់​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ក្នុង​ទឹកដី​អង្គរ​ខេត្ត​សៀមរាប និង​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ រយៈពេល​៥​ថ្ងៃ​ទៀត ចាប់ពី​ថ្ងៃទី​១៩-២៣ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជ័យលាភី​ពានរង្វាន់ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ ល្អ​បំផុត​លើ​ពិភព​លោក សម្រាប់​ឆ្នាំ​២០១៦» ជូន​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ប្រកាស​ទទួលស្គាល់ «​កម្ពុជា​ជា​គោលដៅ​វប្បធម៌ ពេញ​និយម​សម្រាប់​ឆ្នាំ​២០១៦» ផងដែរ៕