កម្ពុជា​និង​ទីម័​រលេ​ស្តេ​ នឹង​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​និង​វិស័យ​ឧស្ម័ន​ប្រេងកាត​

កម្ពុជា​និង​ទីម័​រលេ​ស្តេ​ នឹង​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​និង​វិស័យ​ឧស្ម័ន​ប្រេងកាត​



ភ្នំពេញ ៖ ប្រទេស​កម្ពុជា​និង​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្ដេ​ នឹង​ជំរុញ​ឱ្យមាន​កិច្ច​ព្រមព្រៀង​ផ្លាស់ប្ដូរ បទពិសោធន៍​ការងារ​គ្នា​ទៅវិញទៅមក​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​វិស័យ​ឧស្ម័ន​និង​ប្រេងកាត។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​លើកឡើង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ក្រោយពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូត​ទី​ម័​រ លេ​ស្តេ​ប្រចាំ​កម្ពុជា នា​ទីស្ដីការក្រសួង​ការងារ​។​

លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ​គោលបំណង​ដែល​លោកស្រី​មក​ជួប​លោក​នា​ពេលនេះ​ដោយសារតែ​លោកស្រី​បាន​បង្ហាញ​ខ្លួន​បន្ទាប់ពី​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្ដេ​បានដាក់​ទួត​នៅ​កម្ពុជា​។​ម្យ៉ាងទៀត​លោកស្រី​ទួត​បាន​សង្កេត​ឃើញថា​ កម្ពុជា​មាន​បទពិសោធន៍​ជាច្រើន លើ​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ជាពិសេស​កម្ពុជា មានការ​រីកចម្រើន លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​, វិស័យ​ទេសចរណ៍ ក៏ដូចជា​ផ្នែក​ជាងដែក ជាងភ្លើង​ជាដើម។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​លោកស្រី​ក៏បាន​មើល​ឃើញ​ផង​ដែរ​ថា គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ជាច្រើន ប្រកបដោយ​ការ​បណ្ដុះបណ្ដាល មានគុណ​ភាព និង​បទពិសោធន៍​ខ្ពស់ រីឯ​ទី​ម័​រ​មាន​ការ​ពឹង​ផ្អែកលើ​វិស័យ​រ៉ែ ប្រេងកាត និង​ឧស្ម័ន ដែល​មាន​បទពិសោធន៍​ការងារ ក្នុង​ការ​គ្រប់​គ្រង់​ធនធាន មនុស្ស លើ​វិស័យ​ទាំងនេះ ជាច្រើន​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ លោកស្រី Felicidade de Sousa Guterres បានស្នើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ ការងារ​រវាង​ប្រទេស​ទាំងពីរ ហើយ នឹង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ឈាន​ដល់​ការព្រមព្រៀង​បង្កើត​ឱ្យ មានការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​កាន់តែ​ឆាប់រហ័ស មុន​ពេល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើដំណើរ​ទស្សនកិច្ច ទៅ​ប្រទេស​ទី​ម័​រ នា​ពេលខាងមុខ។

លោក​ អ៊ិត​ សំហេង​ បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ក្នុង​ជំនួប​នេះ ​សរុប​សេចក្តី​មក​គឺ​ខាង​ភាគី​ទី​ម័​រលេ​ស្ត​ចង់​មក​រៀន​សូត្រ​ពី​កម្ពុជា​លើ​វិស័យ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រីឯ​កម្ពុជា​ក៏​ត្រូវ​រៀនសូត្រ​ពី​ទី​ម័​រលេ​ស្ត​ផង​ដែរ​លើ​វិស័យ​ឧស្ម័ន​ និង​ប្រេងកាត​និង​គ្រប់គ្រង​ធនធាន​រ៉ែ​ ពោល​គឺ​សំខាន់​ពេលនេះ​ប្រទេស​ទាំង​ត្រូវ​សិក្សា​ និង​រៀនសូត្រ​ ពីគ្នា​ទៅវិញទៅមក​ក្នុង​ក្រប​ខណ្ឌ​ប្រទេសជិតខាង​នៅ​ក្នុង​តំបន់​។ មានន័យថា​អ្វី​ដែល​យើង​មាន​យើង​ចែករំលែក​ ហើយ​គាត់​មាន​នឹង​ចែក​មក​យើង​វិញ​ដូចគ្នា។

ដោយ​ដកស្រង់​ប្រសាសន៍​លោកស្រី​ឯកអគ្គរដ្ឋទូត ដែល​ទើបនឹង​តាំងទី​លើទឹក​ដី​កម្ពុជា​រូប​នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លោកស្រី​នឹង​ត្រៀម​រាយការណ៍ ជូន​រដ្ឋាភិបាល ទី​ម័​រ​របស់​លោកស្រី ព្រមទាំង​ត្រៀម​រៀបចំ​ក្រុមការងារ​បច្ចេកទេស សម្រាប់​សម្រួល​ដល់​ការរៀបចំ កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ។ ម្យ៉ាងទៀត​លោកស្រី ក៏បាន​កោតសរសើរ ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ កិត្តិ​បណ្ឌិត និង​ពោរពេញ​ទៅដោយ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ដ៏​ជោគជ័យ៕

កម្ពុជា​និង​ទីម័​រលេ​ស្តេ​ នឹង​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​និង​វិស័យ​ឧស្ម័ន​ប្រេងកាត​