ក្រុម​ហ៊ុន​ស៊ី​ម៉ង់ SCG ចាប់​អារម្មណ៍​លើ​ដំណោះស្រាយ​គ្រប់​គ្រង​ទឹក ក្រៅ​ពី​អាជីវកម្ម​របស់​ខ្លួន

SCG ជា​ក្រុម​ហ៊ុន​ផលិត​ស៊ីម៉ង់​និង​គ្រឿង​បរិក្ខារ​សំណង់​ទំនើប​តាម​បែប​បច្ចេកវិទ្យា​ តែ​ក្រុម​ហ៊ុន​នេះ​បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​បញ្ហា​ទឹក​ដែល​ជា​បញ្ហា​រួម​របស់​សង្គម​ដោយ​​បង្កើត​វេទិកា​​ថ្នាក់​ជាតិ​មួយ​​ស្ដី​​ពី “ការ​​​គ្រប់​​​គ្រង​​​ទឹក​​​ប្រកប​​​ដោយ​​និរន្តរភាព” សំដៅ​ដោះស្រាយ​​បញ្ហា​កង្វះ​ទឹក ដោយសារ​អាកាសធាតុ​ប្រែ​ប្រួល ក្រៅ​ពី​មុខ​ជំនួញ​របស់​ខ្លួន។

 

ក្រុម​ហ៊ុន​ស៊ី​ម៉ង់ SCG ចាប់​អារម្មណ៍​លើ​ដំណោះស្រាយ​គ្រប់​គ្រង​ទឹក ក្រៅ​ពី​អាជីវកម្ម​របស់​ខ្លួន

 

ក្នុង​វេទិកា​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​នេះ មាន​ប្រទេស​បី​ធំ​ៗ​ចូល​រួម ដូច​ជា អ៊ីស្រាអែល សិង្ហបុរី​និង​ហុល្លង់ មក​ចែក​រំលែក​បទពិសោធន៍​ពី​ការ​គ្រប់​គ្រង​ទឹក​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​និរន្ត ។

 

ចំពោះ​ អគ្គនាយក​​ក្រុម​ហ៊ុន SCG លោក Roongrote Rangsiyopash ជឿ​ជាក់​ថា មែន​ទែន​ទៅ ប្រទេស​ថៃ​ក៏​មាន​លទ្ធភាព​អាច​ដោះ​ស្រាយ​ការ​គ្រប់​គ្រង​ទឹក​នេះ​បាន​ដោយ​ខ្លួន​ឯង​ដែរ តែ​អ្វី SCG ចង់​​ផ្ដល់​ឲ្យ​ពី​វេទិកា​នេះ គឺ​ការ​ទទួល​បាន​ចំណេះដឹង​ថ្មី​ពី​ប្រទេស​ដែល​ធ្លាប់​រង​ប្រទះ​បញ្ហា​នេះ ក្នុង​ការ​ទទួល​បាន​​ការ​ពិភាក្សា​ជា​គំនិត​ល្អ​ៗ រួម​ទាំង​គន្លឹះ​ដោះស្រាយ​សំខាន់​ៗ​សម្រាប់​ការពារ​បញ្ហា​ទឹក​​​ជំនន់​​និង​គ្រោះ​រាំង​ស្ងួត​ដែល​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

 

ក្រុម​ហ៊ុន​ស៊ី​ម៉ង់ SCG ចាប់​អារម្មណ៍​លើ​ដំណោះស្រាយ​គ្រប់​គ្រង​ទឹក ក្រៅ​ពី​អាជីវកម្ម​របស់​ខ្លួន

 

លោក ថា ៖ “វេទិកា​នេះ​ក៏​ជា​ឱកាស​សិក្សា​​​បទពិសោធន៍​អ្នក​ជំនាញ​​​មក​​ពី​​​ប្រទេស​​​ទាំង​បី គឺ អ៊ីស្រាអែល សិង្ហបុរី និង​ហុល្លង់​ដែល​ជា​ប្រទេស​គ្រប់​គ្រង​ទឹក​បាន​ល្អ​និង​ប្រកប​ដោយ​និរន្តរភាព” ។

 

​លើស​ពី​នេះ​ បើ​យោង​តាម​ការ​សែត​បាង​កក​ប៉ុស្តិ៍ បាន​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី​​ថៃ ក៏​​គាំ​ទ្រ​ជំរុញ​ឲ្យ​មាន​វេទិកា​ស្ដី​ពី​ការ​គ្រប់​គ្រង​ទឹក​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​ឯកជន​សាធារណៈ​ក្នុង​ការ​សម្រេច​បាន​ផែន​ការ​គ្រប់​គ្រង​ទឹក​ប្រកប​ដោយ​និរន្តរភាព​ផង​ដែរ។

 

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ប្រទេស​​ថៃ​​​ជួប​ប្រទះ​បញ្ហា​ដូច​​ជា​​ក្នុង​​ឆ្នាំ​​២០១១ ប្រឈម​​នឹង​​គ្រោះ​​ទឹក​ជំនន់​ស្ទើរ​ជន់​​លិច​​ជិត​​ពាក់​កណ្ដាល​ប្រទេស​ទៅ​ហើយ។ ដោយ​​ឡែក​​ក្នុង​​រយៈពេល​​ពីរ​​ឆ្នាំ​កន្លង​​មក​​នេះ បាន​​ជួប​​​ភាព​រាំង​​ស្ងួត​​​​​ធ្ងន់​​ធ្ងរ​​​មួយ ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ថៃ​ទៀត​ផង៕

 

ក្រុម​ហ៊ុន​ស៊ី​ម៉ង់ SCG ចាប់​អារម្មណ៍​លើ​ដំណោះស្រាយ​គ្រប់​គ្រង​ទឹក ក្រៅ​ពី​អាជីវកម្ម​របស់​ខ្លួន

 
អត្ថបទ៖ លឹម សុ​នា