Messi ​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​​​បំផុត​​ឲ្យ​​​​អាហ្សង់ទីន

Lionel Messi ​​បាន​បំបែក​កំណត់ត្រា​ Gabriel Batistuta ​ក្លាយ​ជា​កីឡាករ​ ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ ចំនួន​៥៥​​គ្រាប់​ ឲ្យ​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បន្ទាប់​ពី​តារា​ឆ្នើម​ក្រុម​ FC Barcelona រូប​នេះ ស៊ុត​ចូល​អាមេរិក ​ក្នុង​ការ​ប្រកួត​ Copa America 2016 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រឹក​មិញ​នេះ។

 

Messi ​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​​​បំផុត​​ឲ្យ​​​​អាហ្សង់ទីន

Lionel Messi ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

 

​ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ​ បាន​ស្មើ​កំណត់ត្រា​ Batistuta ​រក​​បាន​​៥៤​គ្រាប់​ឲ្យ​អាហ្សង់ទីន កាល​​​​​ស៊ុត​ចូល​ និង​ឈ្នះ​វេណេហ្ស៊ុយអេឡា ​៤-១ ​​នៅ​​វគ្គ​៨​ក្រុម​ Copa America 2016 ​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ​ប៉ុន្តែ​នៅ​ព្រឹក​មិញ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ស៊ុត​​គ្រាប់​ហ្វ្រីឃីក​យ៉ាង​អស្ចារ្យ​នៅ​នាទី​៣២ ​​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ និង​ Assists ២​​​ថែម​ទៀត​ ជួយ​ឲ្យ​អាហ្សង់ទីន​ ឈ្នះ​អាមេរិក ៤-០ ឡើង​​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

Messi ​ស៊ុត​គ្រាប់​ដំបូង​ឲ្យ​​ឈុត​ធំ​អាហ្សង់ទីន កាល​ប្រកួត​ World Cup ឆ្នាំ​២០០៦ ​ទល់​នឹង​ក្រុម​​សែប-ម៉ុងតេណេក្រូ ​​ហើយ​រយៈពេល​១០​ឆ្នាំ ​តារា​ឆ្នើម​រូប​នេះ ​បាន​ក្លាយ​ជា​ Top Scorer ​ក្នុង​ប្រវត្តិសាស្ត្រ​​​អាហ្សង់ទីន​​នៅ​​ថ្ងៃ​នេះ។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ សង្ឃឹម​ថា នឹង​អាច​​ឈ្នះ​ពាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ជា​លើក​ដំបូង​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​ឈីលី ឬ​កូឡុំប៊ី​ នា​ពេល​ខាង​មុខ៕

 

Messi ​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​​​បំផុត​​ឲ្យ​​​​អាហ្សង់ទីន

 

Messi ​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​​​បំផុត​​ឲ្យ​​​​អាហ្សង់ទីន

 

Messi ​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​​​បំផុត​​ឲ្យ​​​​អាហ្សង់ទីន

 

Messi ​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​​​បំផុត​​ឲ្យ​​​​អាហ្សង់ទីន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal