Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

បើ​ទោះ​ជា​កាលវិភាគ​ការងារ​មមាញឹក​ខ្លាំង ប៉ុន្តែ​​កំពូល​តារា​សម្ដែង​អាមេរិក Angelina Jolie នៅ​តែ​មាន​ពេល​បង្ហាញ​ក្ដី​ស្រឡាញ់​សម្រាប់​កូន​ៗ​របស់​ខ្លួន​ ហើយ​គ្រប់​បេសកកម្ម​របស់​អ្នក​ស្រី​តែង​តែ​មាន​កូន​ៗ​​រួម​ដំណើរ​ជានិច្ច។

 

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ តារា​សម្ដែង​វ័យ ៤១ឆ្នាំ​ត្រូវ​បាន​គេ​ឃើញ​នៅ​ជាមួយ​កូន​ប្រុស​ពីរ​នាក់​របស់​ខ្លួន​គឺ​កូន​ពៅ Knox និង​កូន​ប្រុស​ច្បង Maddox កំឡុង​ពេល​រង់​ចាំ​ចេញ​ដំណើរ​នៅ​ព្រលាន​យន្តហោះ JFK ទីក្រុង​ញីវយ៉ក។ តាម​រយៈ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស Dailymail គេ​សង្កេត​ឃើញ​​តារា​កូន​៦​រូប​នេះ បាន​បង្ហាញ​កាយវិការ​យ៉ាង​ទន់ភ្លន់​និង​ផ្អែមល្ហែម​ជាមួយ​កូន​ប្រុស ក៏​ដូច​ជា​ចំពោះ​មុខ​មហាជន។

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

មុន​នេះ​មួយ​ថ្ងៃ​ Angelina បាន​ចូលរួម​វេទិកា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក John Kerry ដើម្បី​ការ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​ជន​ភៀស​ខ្លួន។​ Jolie ដែល​ជា​បេសកជន​ពិសេស​របស់​ឧត្ដម​ស្នងការ​​​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន បាន​ចូលរួម​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​ជាមួយ​លោក Kerry ដើម្បី​អបអរ​ទិវា “ជន​ភៀស​ខ្លួន​ពិភពលោក” (World Refugee Day) កាល​ពី​ថ្ងៃ​ចន្ទ នៅ​តំបន់ Sterling រដ្ឋ Virginia ៕

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

Angelina Jolie និង​កាយវិការ​ទន់ភ្លន់​ជាមួយ​កូន​ប្រុស

 

 

ចុចអាន៖Maddox និង Jolie តែង​ខ្លួន​ស្រស់​សង្ហា​ ចេញ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា

ចុចអាន៖វីឡា​លំហែ​កាយថ្លៃ​​ជិត​៤​លាន​ដុល្លាររបស់​ Angelina Jolie ឃើញ​ហើយ​ចង់​នៅ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail