លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​មិន​គាំទ្រ​សាលដីកា​តុលា​ការ​​​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ការពារគោលនយោបាយតឹងរ៉ឹងរបស់លោកចំពោះជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូង ក្រោយពីមានសេចក្ដីរាយការណ៍ព័ត៌មានថា រដ្ឋាភិបាលរបស់លោកបានធ្វើឲ្យខូចសេចក្ដីថ្លែងការណ៍រួមមួយទៀតរបស់អាស៊ានស្ដីពីបញ្ហានេះ។ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសមភាគីចិននៅខេត្តយូណាន ប្រទេសចិន កាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ព័ត៌មានលើកឡើងពីមន្ត្រីការទូតអនាមិកដែលបានអះអាងថា ប្រទេសកម្ពុជា ភូមា និងឡាវ បានបង្ខំចិត្តហៅត្រឡប់សេចក្ដីថ្លែងការណ៍រួមមួយតាមរយៈការដកការគាំទ្ររបស់ខ្លួនពីសេចក្តីថ្លែងការណ៍នោះ។ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានថា សេចក្ដីថ្លែងការណ៍នោះបានសម្ដែង “ការព្រួយបារម្ភខ្លាំងអំពីស្ថានការណ៍វិវឌ្ឍថ្មីៗនេះ និងដែលកំពុងបន្តកើតមាន” នៅសមុទ្រនោះដែលចិន កំពុងប្រែក្លាយតំបន់ថ្មប៉ប្រះទឹកទៅជាកោះសិប្បនិមិត្ត ហើយកសាងព្រលានយន្តហោះលើនោះក្នុងដែនសមុទ្រដែលហ្វីលីពីន និងប្រទេសផ្សេងៗទៀតប្រជែងអះអាងសិទ្ធិកាន់កាប់ដែរ។ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកយល់ថាលោកត្រូវតែនិយាយ មានឯកអគ្គរដ្ឋទូតបរទេសមួយរូបនៅកម្ពុជា ដែលលោកមិនបញ្ចេញឈ្មោះ បានព្យាយាមឡប់ប៊ី (បញ្ចុះបញ្ចូល) លោកជួសមុខឲ្យហ្វីលីពីន។ ប្រទេសហ្វីលីពីន បានដាក់ពាក្យប្ដឹងចិន ចំពោះការបង្កើតកោះក្នុងសមុទ្រចិនខាងត្បូងទៅតុលាការមញ្ឈត្តកម្មក្នុងទីក្រុងឡាអេ។ ចំណែកឯរដ្ឋាភិបាលក្រុងប៉េកាំង បានលើកឡើងថា ខ្លួននឹងមិនទទួលស្គាល់សាលដីកាណាមួយចេញដោយតុលាការនេះឡើយ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ក្រុមនិស្សិតបញ្ចប់ការសិក្សាកាលពីម្សិលមិញ ក្នុងពិធីប្រគល់សញ្ញាបត្រក្នុងរាជធានីភ្នំពេញថា “បានជាងមួយខែរួចមកហើយ មានឯកអគ្គរដ្ឋទូតនៃប្រទេសមួយដែលមិនស្ថិតក្នុងក្របខណ្ឌ័អាស៊ាន បានមកជួបខ្ញុំ សុំឱ្យខ្ញុំគាំទ្រសាលដីការបស់តុលាការ។ តុលាការមិនទាន់ចេញសេចក្តីសាលដីកាទេ ប៉ុន្តែ ពួកគេបែរជាឡប់ប៊ីយើងឱ្យគាំទ្រសាលដីការបស់តុលាការ នៅពេលតុលាការចេញសាលដីកា”។ លោកគូសបញ្ជាក់ថា លោកបានច្រានចោលសំណើរបស់ឯកអគ្គរដ្ឋទូតរូបនោះ ហើយអះអាងថា ករណីនេះមិនមែនជាបញ្ហារបស់អាស៊ានទេ។ លោកមានប្រសាសន៍ថា “ខ្ញុំសូមប្រកាសថា ជំហររបស់កម្ពុជា គឺមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍រួមដែលគាំទ្រសាលដីការបស់តុលាការទេ។ វាជាជម្លោះរវាងហ្វីលីពីន និងចិន ពីព្រោះហ្វីលីពីន ប្តឹងចិន ដូច្នេះទុកឱ្យហ្វីលីពីន និងចិន ដោះស្រាយបញ្ហានេះដោយខ្លួនឯងទៅ។ ចាំបាច់អីត្រូវការការគាំទ្ររបស់អាស៊ាន?”។ លោកនាយករដ្ឋមន្ត្រីក៏បានថ្កោលទោសដែរចំពោះអ្នកដែលចោទប្រកាន់កម្ពុជាថាបានបំផ្លាញសាមគ្គីភាពរបស់អាស៊ានដោយសារជំហររបស់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង ហើយបានបន្ទោសហ្វីលីពីន ចំពោះការព្យាយាមទាញប្រទេសកម្ពុជា ទម្លាក់ចូលក្នុងជម្លោះនេះ។ លោកលើកឡើងទៀតថា […]

The post លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​មិន​គាំទ្រ​សាលដីកា​តុលា​ការ​​​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ appeared first on The Cambodia Daily.