ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​

6 Videos


តារាសម្តែងក្បាច់គុណចិន ក៏ដូចជាតារាហូលីវូដមួយរូបដ៏ល្បីឈ្មោះ លោក Jackie Chan ដែលយើងស្គាល់ថា ឈិន ឡុង បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ។

P9

សព្វថ្ងៃលោកមានវ័យ ៦២ ឆ្នាំហើយ តែលោកនៅបន្តអាជីពជាតារាសម្តែង និង ថែមទាំងហ៊ានសម្តែងក្នុងឈុតឆាកគ្រោះថ្នាក់ជាច្រើនដោយមិនចាំបាច់ត្រូវការតួជំនួសទៀតផង ។ ថ្វីបើយ៉ាងណាក្តី តារាសម្តែងជំនាន់ក្រោយជាច្រើនក៏កំពុងឈានជើងប្រឡូកក្នុងអាជីពសម្តែងដូចគ្នា ហេតុនេះហើយ ទើបលោក ឈិន ឡុង បានផ្តល់ដំបូន្មាន និង ពាក្យរិះគន់មួយចំនួនសម្រាប់ពួកគេ ក្នុងនាមជាតារាម្នាក់ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន ។

ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​

លោកបាននិយាយថា តារាជំនាន់ក្រោយ មួយចំនួនតែងតែមានភាពប្រុងប្រយ័ត្នខ្ពស់ហួសហេតុពេក ព្រោះសូម្បីឈុតឆាកគ្រោះថ្នាក់ធម្មតាៗ មួយចំនួន ក៏ពួកគេត្រូវពឹងពាក់លើតួជំនួសដែរ ។ ប្រសិនបើពួកគេនៅបន្តធ្វើបែបនេះទៀត នោះសមត្ថភាពពួកគេនឹងមិនអាចប្រសើរឡើងបានទេ ពួកគេត្រូវការហ្វឹកហាត់បន្ថែម ។ លោកបាននិយាយទៀតថា តារាសម្តែងមួយចំនួនខ្ជិលណាស់ មិនសូវទៅកន្លែងហាត់ប្រាណ ដើម្បីហ្វឹកហាត់កាយសម្បទាឲ្យមាំមួននោះទេ ដោយភាគច្រើនសុទ្ធតែពឹងពាក់លើតួជំនួសទាំងអស់ ។

ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​

គួរបញ្ជាក់ដែរថា លោក ឈិន ឡុង បានចាប់អាជីពសម្តែងតាំងពីឆ្នាំ ១៩៦២ និង ធ្លាប់ប្រឡូកក្នុងខ្សែភាពយន្តល្បីៗមិនក្រោម ១៥០ រឿងនោះទេ រហូតក្លាយជានិមិត្តរូបរបស់ តារាសម្តែងជំនាន់ក្រោយជាច្រើន ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​
ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​
ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​
ស្តាប់​ពាក្យរិះគន់​​របស់ ឈិន ឡុង ចំ​ពោះ​​តារា​សម្តែង​​ជំនាន់​ក្រោយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត