ក្រុម​ប្រ​ជែង​គ្នា​ក្នុង​ការ​ធ្វើ​ប្រជាមតិ EU ឃោស​នា​ជា​ចុង​ក្រោយ

ក្រុងឡុងដ៍ៈ ភាគីជាគូប្រជែង នឹងគ្នាពីថ្ងៃចន្ទ បានប្រយុទ្ធគ្នានៅ ក្នុងការឃោសនាដើម្បីឆក់យកឱកាសចុងក្រោយ មុនពេលការធ្វើប្រជាមតិរបស់ចក្រភពអង់គ្លេសស្តីពីសមាជិកភាព សហភាពអឺរ៉ុប បន្ទាប់ពីការសម្លាប់ដ៏តក់ស្លុតលើអ្នកធ្វើច្បាប់ម្នាក់ ដែលបានផ្អាកយុទ្ធនាការនោះ។

ក្រុមអ្នកនយោបាយ បានត្រឡប់មកកាន់សភាដែលបានស្ថិតនៅក្នុងវិស្សមកាលនាជំនួបពិសេសមួយដើម្បីសម្តែងការគោរពចំពោះ លោកស្រី Jo Cox ជាសកម្មជនគាំទ្រ EU ដែលត្រូវបានធ្វើឃាតលើវិថីភូមិមួយពី សប្តាហ៍មុន។

ក្រុមអ្នកនយោបាយនៃភាគីទាំងពីរបានពិភាក្សាដេញដោលគ្នា និងព្យាយាមទម្លាក់ករណីរបស់ពួកគេទៅលើក្រុមអ្នកបោះឆ្នោតខណៈនៅពេលសល់បីថ្ងៃទៀត នឹងដល់ពេលបោះឆ្នោត។

សកម្មជនគាំទ្រ Brexit លោក បូរីស ចនសុន បានសរសេរនៅក្នុងកាសែត Daily Telegraph ថា៖ «អ្នកអាចផ្លាស់ប្តូរដំណើរទាំងមូលរបស់ប្រវត្តិសាស្ត្រអឺរ៉ុប»។

លោក បានអង្វរទទូចថា៖ «ខ្ញុំសង្ឃឹមថាអ្នកនឹងបោះឆ្នោត ចាកចេញ និងយកមកវិញនូវការគ្រប់គ្រងជោគវាសនាប្រទេសអស្ចារ្យនេះ។ ការផ្លាស់ប្តូរនេះ មិនកើតឡើងម្តងទៀតទេនៅក្នុងឆាកជីវិតរបស់អ្នកឡើយ ហើយខ្ញុំសុំអង្វរសុំថា យើងកុំខកខានវា»។

នាយករដ្ឋមន្ត្រី លោកដេវីដ កាមេរ៉ុន បានអំពាវនាវឲ្យក្រុមអ្នកបោះឆ្នោតជ្រើសរើស «ស្ថិតនៅក្នុងអឺរ៉ុប» ក្នុងការបង្ហាញខ្លួនតាមទូរទស្សន៍ BBC ដ៏ក្តៅគគុកកាល ពីរាត្រីថ្ងៃអាទិត្យដែលក្នុងនោះសមាជិកចូលរួមស្តាប់ម្នាក់បានចោទប្រកាន់លោកពីបទធ្វើឲ្យ «ភាពផ្តាច់ការ» សហភាពអឺរ៉ុបមួយស្ងប់ស្ងាត់។

ក្រុម​ប្រ​ជែង​គ្នា​ក្នុង​ការ​ធ្វើ​ប្រជាមតិ EU ឃោស​នា​ជា​ចុង​ក្រោយ

លោកកាមេរ៉ុន បានជំរុញថា៖ «បើសិនជាយើងពិតជាចាកចេញ យើងនឹងដើរចេញពីទ្វារហើយ។យើងលាចាកហើយ។ ខ្ញុំមិនគិតថា នៅទីបញ្ចប់ ចក្រភពអង់គ្លេស គឺជាអ្នកចាកចេញនោះទេ។ ខ្ញុំគិតថា យើងបន្តនៅប្រយុទ្ធ។ នោះគឺជាអ្វីដែលយើងគួរធ្វើ»។

យោងតាមមធ្យមភាគ នៃការស្ទង់មតិដែលត្រូវបានគណនាដោយគេហទំព័រស្រាវជ្រាវ What UK Thinks ឲ្យដឹងថា ភាគីចាកចេញនិងបន្តនៅ បានប្រយុទ្ធគ្នា ដើម្បីភាពទាល់ច្រកមួយ ដែលភាគីនីមួយៗ មានការគាំទ្រ ៥០ ភាគរយយ៉ាងពិតប្រាកដ។

ការបោះឆ្នោតនៅថ្ងៃសុក្រនោះ អាចឃើញចក្រភពអង់គ្លេសក្លាយជាប្រទេសទីមួយចាកចេញពីប្លុកសហភាពអឺរ៉ុប ២៨ ប្រទេស ជាក្តីរសង្ឃឹមមួយដែលបានធ្វើឲ្យ ទី ផ្សារវិលក្បុងពី សប្តាហ៍មុននៅពេលដែលភាគីចាកចេញបានបង្ហាញអ្វីដែលកំពុងកើតឡើង។

មេដឹកនាំបក្សពលករ ជាបក្សប្រឆាំង លោក Jeremy Corbyn គ្រោងនឹងត្រូវគេជជីកសួរ តាមទូរទស្សន៍នៅថ្ងៃអង្គារ ខណៈ លោកប្រកាន់ជំហរនៅអឺរ៉ុប។

ការធ្វើឃាតអ្នកនយោបាយបក្សពលករ លោកស្រី Cox ដែលល្បីសម្រាប់ជំហរគាំត្រអឺរ៉ុប និងការតស៊ូមតិជនភៀសខ្លួន បានបណ្តាលឲ្យមានការតក់ស្លុតជា ទូទៅ និងសំណួរជាច្រើនជុំវិញថា តើសំឡេងនៃយុទ្ធនាការនេះមាន ការបែកបាក់គ្នាឬយ៉ាងណា?

នៅពេលត្រូវបានសួរឲ្យប្រាប់ឈ្មោះនៅឯបង្ហាញខ្លួននៅឯតុលាការពីថ្ងៃសៅរ៍ ឃាតករសម្លាប់លោកស្រី គឺលោក Thomas Mair បានឆ្លើយតបថា៖ «នេះជាការស្លាប់របស់ក្រុមក្បត់ជាតិ ក្បត់សេរីភាព សម្រាប់ចក្រភពអង់គ្លេស»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍