ជីវពល​ ISIS​ ស្លាប់​ជាង​ ២៥០០​ នាក់​ ក្នុង​ទីក្រុង​ ហ្វាលូចា​ រត់​រួច​បន្តិច​បន្តួច​

ប្រតិបត្តិការរួមគ្នារវាងទាហានពិសេស និងកងកម្លាំងប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាល អីុរ៉ាក់ បានសម្លាប់ជីវពល ISIS ជាង ២៥០០ នាក់ ក្នុងយុទ្ធនាការរំដោះទីក្រុង ហ្វាលូចា ដែលជាមូលដ្ឋានធំបំផុតទីពីររបស់ក្រុមនេះប្រចាំនៅ អីុរ៉ាក់ ។ ទាហាន អីុរ៉ាក់ បានត្រួតត្រាភាគកណ្ដាលទីក្រុង ហ្វាលូចា រយៈពេលពីរទៅបីថ្ងៃ ប៉ុន្តែបានបែងចែកកម្លាំងដ៏ច្រើន ក្នុងការដោះគ្រាប់ផ្ទុះដែល ISIS បង្កប់មុនពេលភៀសខ្លួន ។
មេបញ្ជាការ អីុរ៉ាក់ ពន្យល់ថា ISIS បានរៀបចំខ្សែត្រៀមការពារព័ទ្ធជុំវិញទីក្រុង ហើយនៅពេលដែលខ្សែត្រៀមទិសខាងជើងត្រូវបានទម្លាយ, ប៉ូលិសសហព័ន្ធ និងកងកម្លាំងជំនួយរដ្ឋាភិបាល ចាប់ផ្ដើមសម្រុកចូលក្នុងទីក្រុង ។ ចំណែកក្រុម ISIS បានដកខ្សែត្រៀមទាំងអស់នៅជាយក្រុង រួចហើយបង្កើតខ្សែត្រៀមចំនួន ៥ ខាងក្នុងទីក្រុង ប៉ុន្តែទាហានរដ្ឋាភិបាល បានទម្លាយខ្សែត្រៀមទាំង ៥ នោះចេញពីទិសខាងត្បូង ចូលទៅដល់វិថីឆ្ពោះទៅកាន់កណ្ដាលទីក្រុង ។
ជីវពលប្រហែលពីរពាន់នាក់ បាក់ទ័ពចលាចលនៅលើដងផ្លូវនានាក្នុងទីក្រុង និងប្រហែលមួយពាន់នាក់ ពួននៅក្នុងអគារ ។ ទាហានរដ្ឋាភិបាលបានសម្លាប់ជីវពលជាង ១៥០០ នាក់ ចំណែកកងកម្លាំងសន្តិសុខសម្លាប់ជាងមួយពាន់នាក់ ធ្វើឲ្យ ISIS បាត់បង់កម្លាំងជាង ២៥០០ នាក់ និងចាប់ខ្លួនជាងមួយពាន់នាក់ ហើយនៅសល់កម្លាំងបន្តិចបន្តួចកំពុងគេចខ្លួន ។

លោកនាយករដ្ឋមន្ត្រី ហៃឌឺ អាល់-អាបាឌី បានប្រកាសជ័យជម្នះលើ ISIS ក្នុងទីក្រុង ហ្វាលូចា ក្រោយពីទាហានចូលដល់កណ្ដាលទីក្រុង ក្រោមការទម្លាក់គ្រាប់បែកជំនួយពីយន្តហោះអាមេរិក ដោយជីវពលសេសសល់នៅបន្តប្រយុទ្ធក្នុងសង្កាត់ភាគខាងជើងទីក្រុង ហ្វាលូចា ៕

ជីវពល​ ISIS​ ស្លាប់​ជាង​ ២៥០០​ នាក់​ ក្នុង​ទីក្រុង​ ហ្វាលូចា​ រត់​រួច​បន្តិច​បន្តួច​ ជីវពល​ ISIS​ ស្លាប់​ជាង​ ២៥០០​ នាក់​ ក្នុង​ទីក្រុង​ ហ្វាលូចា​ រត់​រួច​បន្តិច​បន្តួច​

ប្រភព៖ kqube

  • ជីវពល​ ISIS​ ស្លាប់​ជាង​ ២៥០០​ នាក់​ ក្នុង​ទីក្រុង​ ហ្វាលូចា​ រត់​រួច​បន្តិច​បន្តួច​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: