តុលាការ​កំពូល​សម្រេច​តម្កល់​សំណុំរឿង​លោក ហុង សុខ​ហួរ ទាំងពីរ​ករណី​ឲ្យ​នៅ​ដដែល​

តុលាការ​កំពូល​សម្រេច​តម្កល់​សំណុំរឿង​លោក ហុង សុខ​ហួរ ទាំងពីរ​ករណី​ឲ្យ​នៅ​ដដែល​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែមិថុនា ឆ្នាំ​២០១៦ លោក​ចៅក្រម សឹង បញ្ញា​វុ​ឌ្ឈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ បាន សម្រេច​ប្រកាស​សាលដីកា​សំណុំរឿង​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ពីរ​ករណី ដោយសម្រេច​តម្កល់​សាលដីកា​តុលាការ​ថ្នាក់ក្រោម​ទុក​នៅ​ដដែល​និង​បន្ត​ឃុំខ្លួន​ជនជាប់ចោទ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ តុលាការកំពូលបានបើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ចំនួន​ពីរ​ករណី។

លោក​ចៅក្រម សឹង បញ្ញា​វុ​ឌ្ឈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ថ្លែង​ថា សំណុំរឿង​ទី​១ គឺ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​លោក ហុង សុខ​ហួរ ប្រគល់​កុំព្យូទ័រ​ ដែល​ប្រើប្រាស់​សម្រាប់​បង្ហោះ​ផែនទី​ក្លែងក្លាយ​មក​ឲ្យ​តុលាការ និង​តម្រូវ​ឲ្យ​មេធាវី​ការពារ​ក្ដី​ប្រគល់​ភស្តុតាង​ទាំង​អស់ មុន​ពេល​សវនាការ​សាជាថ្មី។ សំណុំរឿង​ទី​២ ការសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លើ​លោក ហុង សុខ​ហួរ ដែល​មេធាវី​ការពារ​លោក ហុង សុខ​ហួរ ចាត់ទុកជា ខុស​នឹង​នីតិវិធី​ច្បាប់​៕
តុលាការ​កំពូល​សម្រេច​តម្កល់​សំណុំរឿង​លោក ហុង សុខ​ហួរ ទាំងពីរ​ករណី​ឲ្យ​នៅ​ដដែល​