Dj កណ្ដុរ ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា​

Dj កណ្ដុរ ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា​



ភ្នំពេញ ៖ តារា​កំប្លែង​មានឈ្មោះ​ល្បី​បង្គួរ​នៅ​ក្នុង​ពិភព​សិល្បៈ​ឌី​ជេ កណ្ដុរ ពេលនេះ​បាន​កំពុងតែ​ជួប​បញ្ហា​និង​មានទុក្ខ​ធំ​ នៅ​ក្នុង​គ្រួសារ​ដោយសារតែ​បងប្រុស​បង្កើត​របស់​លោក​បាន​ស្លាប់ ​កាលពី​រំលង​អធ្រាត្រ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ ក្រោយពេល​លោក​ឪពុក​ជាទី​ស្រឡាញ់​របស់​លោក​ត្រូវ​បាន​ស្លាប់​កាលពី​អំឡុង​ពេល​ពាក់​កណ្តាល​ខែ​តុលា ឆ្នាំ​២០១៥​កន្លង​មកនេះ ​ដែល​ធ្វើ​ឲ្យ​លោក​ពិបាកចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​និយាយ​មិន​ចេញ។

Dj កណ្ដុរ ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា​

តាមរយៈ​ការ​សរសេរ​បង្ហោះ​សារ​នៅ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ឌី​ជេ​កណ្ដុរ បាន​រៀបរាប់​បង្ហាញ​ពី​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ផ្ទាល់ខ្លួន​ថា បងប្រុស​ខ្ញុំ​បាន​ស្លាប់​ចោល​ខ្ញុំ​ទៀតហើយ​បងប្អូន​អើយ …..!​។ តាមរយៈ​ការ​បង្ហោះ​សារ​បែបនេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​សម្ដែង​អារម្មណ៍​សោកស្ដាយ ​និង​បាន​ផ្ញើ​សា​រចូលរួម​រំលែក​ទុក្ខ​ស្ទើរ​គ្រប់គ្នា។ ពិសេស​មាន​អ្នកខ្លះ​ទៀត​បាន​សម្ដែង​ក្តី​អាណិតអាសូរ​ឌី​ជេ កណ្តុរ ផង​ដែរ​ ខណៈ​ឪពុក​ស្លាប់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ក៏​ត្រូវ​ជួប​ទុក្ខ​ធំ​ដោយ​បងប្រុស​បង្កើត​ស្លាប់​ចោល​ទៀត។

Dj កណ្ដុរ ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា​

បើ​តាម​ការ​បញ្ជាក់ពី​សំណាក់​ឌី​ជេ កណ្ដុរ បាន​ឲ្យ​ដឹង​ថា បងប្រុស​របស់​លោក​ស្លាប់ កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០១៦​ ដោយសារ​ជំងឺ​គាំងបេះដូង​ហើយ​បច្ចុប្បន្ន​សព​បងប្រុស​របស់​លោក​បាន​តម្កល់ទុក​ធ្វើបុណ្យ​ស្ថិតនៅ​ភូមិ /​ឃុំ ព្រៃ​ឃ្នេ​ស ស្រុក​មេសាង​ខេត្ត​ព្រៃវែង។

Dj កណ្ដុរ ជួប​ទុក្ខ​ធំ​ផ្ទួនៗ​គ្នា​

នេះ​ជា​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ សម្រាប់​គ្រួសារ​ឌី​ជេ កណ្ដុរ ខណៈ​បងប្រុស​បង្កើត​របស់​លោក​ ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ​ក្រោយពេល​លោក​ឪពុក​ជាទី​ស្រឡាញ់​របស់​ឌី​ជេ កណ្ដុរ ក៏​ត្រូវ​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​ ពោលគឺ​មាន​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង​ឌី​ជេ កណ្ដុរ ត្រូវ​បាត់បង់​សមាជិក​គ្រួសារ​ដល់​ទៅ​ពីរ​នាក់​ឯណោះ៕