មន្ទីរ​សាធារណការ​រាជធានី និង​អាជ្ញាធរ​ខណ្ឌ ជីក​ផ្ដាច់​ផ្លូវ​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ ដើម្បី​សម្រួល​ផ្លូវទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​

មន្ទីរ​សាធារណការ​រាជធានី និង​អាជ្ញាធរ​ខណ្ឌ ជីក​ផ្ដាច់​ផ្លូវ​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ ដើម្បី​សម្រួល​ផ្លូវទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​

ភ្នំពេញ​ ៖​ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សាលាខណ្ឌ​សែន​សុខ បាន ធ្វើ​ការ​ជីក​ផ្ដាច់​ផ្លូវ​ត​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ សម្រួល​ចរន្ត​ផ្លូវទឹក​ឲ្យ​ហូរ​បាន​លឿន ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ព្រលាន​យន្តហោះ ឆ្ពោះ​ទៅ​កាន់​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ។

នេះ​បើ​យោង​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុក​ជា​ផ្លូវការ​របស់​លោក​សាំ​ពិសិដ្ឋ នាយក​មន្ទីរ សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​បាន​សរសេរ​ថា នៅ​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សាលា​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការ​ជីក​ផ្តាច់​ផ្លូវ​ត​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ សម្រួល​ចរន្ត​ផ្លូវទឹក​ឲ្យ​ហូរ​បាន​លឿន ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ ឆ្ពោះ​ទៅ​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ។ការ​ជីក​ប្រឡាយ និង​កាត់​ផ្តាច់​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​នេះ ជួយ​កាត់បន្ថយ​ការ​លិចលង់​ដោយ​ទឹកភ្លៀង​នៅ​តំបន់​មុខ​ព្រលានយន្តហោះ តំបន់​សង្កាត់​កា​កាប​និង​សង្កាត់​ចោមចៅ៕