ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​១១​កញ្ចប់​តូច នៅ​ភោជនីយដ្ឋាន​ផ្ទះ​អង្គរ​១

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​១១​កញ្ចប់​តូច នៅ​ភោជនីយដ្ឋាន​ផ្ទះ​អង្គរ​១



ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ម្នាក់ ត្រូវ​នគរបាល​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ​​សហការ​ជាមួយ​កម្លាំង កងអនុសេនាតូច អន្តរាគមន៍​ពិសេស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​ ក្នុង​ខណៈ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ​ ដាក់​ថ្នាំញៀន​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច​ នៅ​តាម​ខ្លួន​ ហើយ​ត្រូវ​បាន​ប៉ូលិស​ឆែកឆេរ​ឃើញ​នោះ។

ជនសង្ស័យ​ម្នាក់ ត្រូវ​នគរបាល​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ធ្វើ​ការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​២៣ និង ២០​នាទី នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ផ្ទះ​អង្គរ​១ ផ្លូវ​៦០៨ ក្រុម​១០២ ភូមិ ២២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ឡី កុសល់ ហៅ​សល់ ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល គ្មាន​លេខ ផ្លូវ​រថភ្លើង ប្លុក​រោង ចក្រ​ឆ្នាំង សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា វត្ថុតាង​ចាប់​យក​រួមមាន៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច ( សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក ) លាក់​ក្នុង​កញ្ចប់​បារី​MEVIUS ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕