ខ្យល់​កន្ត្រាក់​បោកបក់​បំផ្លាញ​លំនៅឋាន​ក្នុងស្រុក​ថ្មគោល​អស់​ជាង​២០០​ខ្នង

ខ្យល់​កន្ត្រាក់​បោកបក់​បំផ្លាញ​លំនៅឋាន​ក្នុងស្រុក​ថ្មគោល​អស់​ជាង​២០០​ខ្នង

បាត់ដំបង ​៖​ លំនៅឋាន​រាប់​រយ​ខ្នង​ នៅ​ក្នុង​ស្រុក​ថ្មគោល​ ត្រូវ​បាន​ខ្ទេចខ្ទី​យ៉ាង​ដំណំ​ បន្ទាប់ពី​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ​អម​ដោយ​ខ្យល់​កន្ត្រាក់​ ​​បក់​បោក​​​​ទៅ​លើ​ឃុំ​ចំនួន​ពីរ​ ​​ក្នុង​នោះ​មាន​ផ្ទះ​ប្រមាណ​ជាង​៦០​ខ្នង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​៤០​នាទី​យប់ ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​បាន​ធ្លាក់​មក​លើ​ភូមិសាស្ត្រ​ស្រុក​ថ្មគោល ដែល​ក្នុង​នោះ​ក៏​មាន​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ជា​មួយ​ដែរ​ ព្រមទាំង​បាន​បក់​ចូល​ទៅលើ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​តា​ម៉ឺន និង​ឃុំ​តាពូង ដោយបាន​បំផ្លាញ​ទៅ​លើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២១៤​ខ្នង។

របាយការណ៍​បាន​បន្តថា នៅក្នុង​ចំនួន​សរុប​នេះ​គឺ​មាន​ភូមិ​ចំនួន​៨ ដែល​ទទួលរង​នូវ​ខ្យល់​កន្ត្រាក់​នេះ ដែល​ក្នុងនោះ​មាន​ភូមិ​សំរោង ភូមិ​ក្រសាំង ភូមិ​អង់ ភូមិ​ថ្មី ភូមិ​គោក​ត្រប់​ ភូមិ​ជ្រោយ​ម្ទេស និង​ភូមិ​គោក​ក្តួច ដោយ​ក្នុងចំណោម​ផ្ទះ​ទាំង​២១៤​ខ្នង​នេះ​ គឺមាន​ផ្ទះ​ចំនួន​៦២ ខ្នង ត្រូវ​ដួល​រលំ​ទាំងស្រុង និង​១៥២​ខ្នង​ទៀត​របើក​ដំបូល និង​ជញ្ជាំង។

នៅក្នុង​ហេតុការណ៍​នេះដែរ គឺ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ឬ​សត្វ​ឡើយ ហើយ​បច្ចុប្បន្ន​ក៏មាន​ខាង​សាខា​កាកបាទក្រហម បាន​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ដើម្បី​ត្រៀម​នាំ​អំណោយ​យកទៅ​ចែកជូន​ដល់​ពួកគាត់ រីឯ​សមត្ថកិច្ច ​ក៏បាន​ចុះជួយ​កែច្នៃ​ និង​កសាង​ឡើងវិញ​នូវ​លំនៅឋាន​មួយចំនួន​ផងដែរ៕