ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

​ប្ដី​ប្រពន្ធ​​ជនជាតិ​ចិន​​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​​​មួយ​គូ ​​​បាន​រសាត់​អណ្ដែត​​ទៅ​ដល់​​ទឹក​ដី​អាមេរិក​​ ​​និង​​​បាន​បើក​ភោជនីយដ្ឋាន​បម្រើ​​អាហារ​ពេលល្ងាច​​​​ជាច្រើន​​ឆ្នាំ​​រហូត​បាន​ក្លាយ​ជា​​មហាសេដ្ឋី​​ពាន់​លាន​ដុល្លារ​គួរ​​ឲ្យ​​កោត​សរសើរ​។

 

​​​​​​​​​​​​​​​​​​​​​​ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

 

លោក​ Andrew ​ជា​ស្វាមី និង​​​​​អ្នកស្រី​ Peggy Cherng ជា​​ភរិយា​​​​​​​ មាន​អាយុ​ ៦៧​ឆ្នាំ​​ដូច​គ្នា។​​ ពេល​នេះ​​ពួកគេ​​មាន​ទ្រព្យ​សម្បត្តិ​ជាង​​ ៣​ពាន់​លាន​ដុល្លារ​​ហើយ​។ ​អ្នក​ទាំង​ពីរ​​​​​​បាន​បើក​​ភោជនីយដ្ឋាន​​​​មួយ​​ឈ្មោះ​ Panda Express ដែល​មាន​ទីស្នាក់ការ​​​​កណ្ដាល​នៅ​​ទីក្រុង​ Rosemead រដ្ឋ​កាលីហ្វញ៉ា​ សហរដ្ឋ​អាមេរិក​​​ ដោយ​បង្កើត​ដំបូង​​ក្នុង​​ឆ្នាំ​ ១៩៧០​។

តើ​ការ​ចាប់ផ្ដើម​ជីវិត​​​ដំបូង​របស់​​​អ្នក​​ទាំង​ពី​ជួប​​​រឿង​អ្វី​ខ្លះ?

ឪពុក​របស់​​លោក​ Andrew ​ឈ្មោះ​ Ming-Tsai បាន​ធ្វើការ​ក្នុង​​​​ភោជនីយដ្ឋាន​​មួយ​​​​នៅ​កោះ​តៃវ៉ាន់​​ ​​បន្ទាប់​ពី​ចាក​ចេញ​​ប្រទេស​ចិន​​ក្នុង​ឆ្នាំ​ ​១៩៤៧​។ ​​​គ្រួសារ​នេះ​​បាន​ផ្លាស់​ទីលំនៅ​​ទៅ​រស់​នៅ​​​ទីក្រុង​​ Yokohama ប្រទេស​ជប៉ុន​​​​ ​ដែល​ឪពុក​​​គាត់​ធ្វើការ​ជា​មេ​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​​មួយ​។​ ​លោក​ Andrew ​បាន​​ខិត​ខំរៀនសូត្រ ​​រហូត​ជាប់​អាហារូបករណ៍​​​​​​​ទៅ​សិក្សា​នៅ​រដ្ឋ​ Kansas សហរដ្ឋអាមេរិក​ ​រួច​បាន​ស្គាល់​​​​​ភរិយា​បច្ចុប្បន្ន​​​​​​អ្នក​ស្រី​ Peggy នៅ​សាកល​វិទ្យាល័យ​ Baker។

 

អ្នក​ស្រី​ Peggy ​​ជា​ជន​ភៀស​ខ្លួនជនជាតិ​​ចិន​​ ​តែ​ធំ​ដឹង​ក្ដី​​​​នៅ​​ប្រទេស​​មីយ៉ាន់ម៉ា​។​ ក្រោយ​រៀន​ចប់​​​​​​​​​នៅ​សាកលវិទ្យាល័យ​ Baker ​​​អ្នក​ស្រី​បាន​ប្ដូរ​​ទៅ​រៀន​​​​នៅ​សាកលវិទ្យាល័យ​ Missouri ​​​​រៀន​​​អនុបណ្ឌិត​​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​និង​​រៀន​បន្ត​រហូត​បាន​​​ថ្នាក់បណ្ឌិត​ PhD។ ចំណែក​លោក​ Andrew ​​​ក៏​បាន​​ទៅ​កាន់​​ Missouri ដែរ​ ដើម្បី​ជួប​​​ជាមួយ​អ្នកស្រី​ Peggy ​​​តែ​រៀន​​ថ្នាក់​​អនុបណ្ឌិត​​មុខវិជ្ជា​គណិតវិទ្យា។

 

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

​​​​​​​​​​​​

ក្រោយ​រៀន​ចប់​​​​​អ្នក​ទាំង​​ពីរ​បាន​​​​​ប្ដូរ​ទៅកាន់​​រដ្ឋ​ Los Angeles និង​​​សម្រេច​រៀបការ​ជាមួយ​​គ្នា​​​​​ដោយ​មិន​មាន​អ្វី​ជា​ឧបសគ្គ។ ​ក្រោយ​​មក​​លោក​ Andrew បាន​​​បញ្ចុះបញ្ចូល​​ឪពុក​ម្ដាយ​​​​​​​​​ឲ្យ​ជួយ​គាត់​បើក​ហាង​ Panda Inn នៅ​ទីក្រុង​ Pasadena រដ្ឋ​​ខាង​លើ​​ ​ក្នុង​​ឆ្នាំ​ ១៩៧៣។​ ​​​ពេល​បើក​​ហាង​ខ្លួន​ឯង​​​ភ្លាម​ៗ​ គាត់​បាន​​ឲ្យ​​ម្ដាយ​​​​ធ្វើ​ជា​អ្នក​ដាំបាយ​​ និង​​ឪពុក​​ជា​អ្នក​ទទួល​​ភ្ញៀវម្ដង​។​ ​បើក​ដំបូង​​​​ហាង​លក់​​ម្ហូប​​អាហារ​​នេះ​​​កាន់​តែ​ដុនដាប​ ​ស្ទើរ​​​បោះបង់​ចោល​​​ទៅ​ហើយ តែ​ចិត្ត​​នៅ​ស្រលាញ់​។

 

​មូល​ហេតុ​​កើត​​ជា​​ភោជនីយដ្ឋាន​ Panda Express

​​ក្រោយ​​​សន្សំ​ប្រាក់​កាក់​​​ពី​ការ​លក់​តូច​តាច​​​​យូរ​ឆ្នាំ​​ទៅ​ ​ក្នុង​ឆ្នាំ​ ១៩៨៣​ ​Andrew បាន​​វិវឌ្ឍ និង​ដូរ​ឈ្មោះ​ហាង​​នេះ​លើក​ដំបូង​​​ទៅ​ជា​ Panda Express ជាមួយ​​មុខ​ម្ហូប​ថ្មី។​ ចំណែក​​​អ្នក​ស្រី​ Peggy ​​​ពេល​នោះ​ ជា​អ្នក​​បង្កើត​​កម្មវិធី​កុំព្យូទ័រ​​​​នៅ​​ក្រុមហ៊ុន​ McDonnell Douglas​ ​តែ​បាន​​សម្រេច​ចិត្ត​​​​​ជួយ​​​​​ស្វាមី​មើល​ការ​ខុស​ត្រូវ​​ខាង​ចំណូល​ចំណាយ​​។

 

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

 

ចំណេះ​ជំនាញ​​ខាង​​​​ព័ត៌មាន​វិទ្យា​​របស់​អ្នក​ស្រី​​បាន​ធ្វើ​​ឲ្យ​​​​​​ Panda Express ​រីក​លូតលាស់​លឿន​​​ ដោយ​មាន​ការ​តាម​ដាន​​​ពី​ការ​ទិញ​​​លក់ ​និង​​​​​​​​​ចំណង់​ចំណូល​ចិត្ត​អតិថិជន។​​ ​អ្នក​ស្រី​និយាយ​ថា “​​​​​ប្រព័ន្ធ​​គ្រប់​គ្រង​​​​​​​អ្នក​ស្រី​បង្កើត​ខ្លួន​ឯង​​អាច​វិភាគ​​​​​ទិន្នន័យ​​​អ្វី​​ត្រូវ​ការ​លក់​​ច្រើន​​ អ្វី​មិន​ត្រូវ​លក់​ ​និង​​​​​អ្វី​ត្រូវ​ផ្ដល់​ជូន ឬ​មិន​ផ្ដល់​ជូន”។

​​

ក្រោយ​ជោគជ័យ​​ពី​មួយ​ខែ​​​ទៅ​មួយ​ខែ​​​ ​Andrew បាន​ដើរ​តួនាទី​ជា​​​​នាយក​ប្រតិបត្តិ​ ខណៈ​​ Peggy ជា​​​​​​​​​​ប្រធាន​ផ្នែក​បច្ចេកទេស​​ទទួល​បន្ទុក​ខាង​ប្រតិបត្តិការ​ ​​​​​តាម​ដាន​​ហិរញ្ញវត្ថុ​ និង​ប្រព័ន្ធ​​គ្រប់​គ្រង​​​​​ការ​ផ្គត់ផ្គង់​។ ​​អ្នក​ស្រី​​បាន​ប្រកាន់​​ខ្ជាប់​ពាក្យ​​ស្លោក​​មួយ​ថា​ “​​ជំនួញ​​ភោជនីយដ្ឋាន​​ ​គឺ​​​ជា​ជំនួញ​​មនុស្ស​​ ហើយ​អតិថិជន​​​​ជា​​​ការ​វិនិយោគ​របស់​​​យើង​។ ​ប្រសិន​​​បើ​យើង​​​ចង់​ឲ្យ​ភ្ញៀវ​ស្រលាញ់​ ​​យើង​ត្រូវ​​​​​​ផ្ដោត​​ទៅ​លើ​​​​​គុណភាព​​ម្ហូបអាហារ​​ បរិយាកាស និង​​សេវាកម្ម។ ​បើ​​​​រឿង​ទាំង​នេះ​​ធ្វើ​បាន​ល្អ​ហើយ ​អតិថិជន​​​នឹង​​​​អញ្ជើញ​​មក​​ខ្លួន​ឯង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​បច្ចុប្បន្ន​​នេះ ​ពួក​គាត់​​​​​ផ្ដល់​​ថ្លៃ​​ឈ្នួល​បុគ្គលិក​​​ដូច​ម្ដេច?

 

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

 

Panda Express ​ទទួល​ភាព​ល្បីល្បាញ​​​​ខាង​​គុណភាព​ម្ហូបអាហារ​ ​និង​​​​​​​ផ្តល់​តម្លៃ​ដល់​​គ្រប់​បុគ្គលិក​។ ​​ពួក​គេ​ទទួល​បាន​​ប្រាក់​ឈ្នួល​ខ្ពស់ និង​​​ផលប្រយោជន៍​​​យ៉ាង​គាប់ប្រសើរ។​​ បុគ្គលិក​​​​ទើប​ចូល​​​បម្រើ​ក្នុង​ភោជនីយដ្ឋាន​​​ទទួល​ប្រាក់​ឈ្នួល​ ៩,៥០​ដុល្លារ​​ក្នុង​មួយ​ម៉ោង ​និង​​មុខ​​តំណែង​​​​ជំនួយ​ការ​​នាយក​​ទទួល​បាន​ ១៤​ដុល្លារ​​​ក្នុង​មួយ​ម៉ោង។ ​ក្រៅ​ពី​នេះ​​មាន​​​​ការ​ថែទាំ​សុខភាព​ ​​ពេល​ឈឺ ​​​​ពេល​លំហែ​កាយ ​និង​​​​ជួយ​ឧបត្ថម្ភ​​​ដល់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ ​ក្រោយ​​ចូល​បម្រើ​ការ​បាន​ ៦ខែ។

 

​មកទល់​​ពេល​​​នេះ​​​ ពួក​គាត់​​​មាន​​ហាង​​ចំនួន​ ១​៨០០​កន្លែង​​​​ ​ក្នុង​សហរដ្ឋអាមេរិក​ ម៉ិកស៊ីកូ ​និង​​កាណាដា៕

 

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

 

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

 

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Businessinsider