សាពូន មីដាដា និយាយ​អ្វីខ្លះ​ ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ​ធំ​?

6 Videos


តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាពូន មីដាដា ហាក់ស្ងប់ស្ងាត់ពីសិល្បៈឈឹងតែម្ដង ពោលគឺលោក មិនមានបទចម្រៀងថ្មីៗចេញលក់ ហើយក៏មិនដែលឃើញលោកបង្ហាញវត្តមាននៅតាមឆាកតន្ត្រីដូចមុនដែរ ប៉ុន្តែពេលនេះលោកនៅតែចេញមុខប្រកាសជំហរថា លោកស្លាប់រស់ដើម្បីតែសិល្បៈដដែល ។

P9

សាពូន មីដាដា និយាយ​អ្វីខ្លះ​ ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ​ធំ​?

លោក សាពូន មីដាដា បានបញ្ចេញសារលើកសរសើរពីប្រពន្ធកូនផ្សារភ្ជាប់ទៅនឹងសិល្បៈ អមជាមួយរូបភាពគ្រួសារមួយយ៉ាងកក់ក្ដៅឱ្យដឹងថា «គាត់ និង ខ្ញុំជាកូនពៅក្នុងគ្រួសារដូចគ្នា ប្តីបងប្រពន្ធ ៨ ឆ្នាំ ជីវិតតស៊ូយ៉ាងក្រាញននៀលលើវិថីសិល្បៈដូចគ្នា ហើយក៏មានឆន្ទៈដូចគ្នាទៀតគឺ កើតមកសម្រាប់សិល្បៈ ស្លាប់ទៅវិញក៏ដើម្បីសិល្បៈដែរ ប្រពន្ធជាតារាឯកភាពយន្ត ប្តីជាតារាឯកចម្រៀង តែអ្វីរឹតតែធ្វើឱ្យពួកខ្ញុំរីករាយថែមទៀតនោះគឺមានកូនស្រីជាបេះដូងថ្លើមប្រម៉ាត់ អនាគតនឹងបន្តវេនជាតារាភាពយន្តផងជាតារាចម្រៀងផង ព្រោះកូននេះមាននិស្ស័យសិល្បៈខ្ពស់ណាស់….» ។

សាពូន មីដាដា និយាយ​អ្វីខ្លះ​ ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ​ធំ​?

ទោះបីជាតារាចម្រៀងដែលធ្លាប់ល្បីល្បាញខ្លាំងរូបនេះ មានជំហរអះអាងថាស្លាប់រស់ដើម្បីតែសិល្បៈយ៉ាងណា ក៏ដោយក៏តាមសភាពជាក់ស្ដែងបច្ចុប្បន្ននេះរូបលោកនៅតែមិនមានបទចម្រៀងថ្មីៗដើម្បីចេញលក់នៅលើទីផ្សារនោះឡើយ ខណៈដែលប្រពន្ធរបស់លោកអ្នកនាង សឿ សុធារ៉ា ក៏ហាក់ឃ្លាតឆ្ងាយពីអាជីពសម្ដែងដែរនោះ ៕

                                                                                               ភូមិន្ទ

សាពូន មីដាដា និយាយ​អ្វីខ្លះ​ ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ​ធំ​?