អាហារ​ដែល​ត្រូវ​ចៀសវាង​ពេល​មក​រដូវ​

    ​១. អាហារ​ហឹរ - ដាច់ខាត​មិនត្រូវ​ទទួលទាន​! បណ្ឌិត្យសភា​គ្រូពេទ្យ​អាមេរិក​បាន​ប្រាប់ថា ការ​ក្តៅ​ក្រ​ហុ​ល​ក្រហាយ​អាច​បង្កឡើង​ភ្លាមៗ​ដោយសារតែ​អាហារ​ហឹរ​។​

​    ​២. អាហារ​មាន​កម្រិត​ស្ករ​ខ្ពស់ - អាច​បង្កឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការឡើង​ចុះ​នៃ​ជាតិ​ស្ក​នៅក្នុង​ឈាម​ដែល​ជាប់ទាក់ទង​នឹង​ការ​អស់​រដូវ​។ អាហារ​មាន​កម្រិត​ស្ករ​ខ្ពស់​អាចធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​ដែលនាំឱ្យ​មាន​ជំងឺ​ទាក់ទង​ការរំលាយ​អាហារ ដូចជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ​និង​ផលប៉ះពាល់​ដល់​សុខភាព​សរសៃឈាម​បេះដូង​។​

​    ​៣. អាហារ​ច្នៃ​ឬក៏​អាហារសម្រន់ Fast Food - ដែលមាន​វត្ថុ​ធាតុ​រក្សា​គុណភាព​និង​អំបិល​ខ្ពស់​គឺជា​គ្រោះថ្នាក់​មួយទៀត​ដល់​សុខភាព​អំឡុងពេល​មក​រដូវ​។ អាហារ​នេះ​ធ្វើឱ្យ​ហើមពោះ​និង​ខ្វះ​ជាតិ​ទឹក​។​

​    ​៤. គ្រឿង​ស្រវឹង - គួរតែ​កំណត់​នៃ​ការផឹក​។ ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​បង្កើន​ការ​ក្រ​ហុ​ល​ក្រហាយ​ក្នុង​ស្បូន​របស់​អ្នក​និង​បង្ក​ឱ្យ​រសាប់រសល់​និង​ដេក​មិន​លក់ ព្រមទាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ 

​    ​៥. ជាតិ​កាហ្វេ​អ៊ី​ន - និង​សារធាតុ​ដែលមាន​នៅក្នុង​តែ កាហ្វេ​និង​សូកូឡា​ត្រូវបាន​ដឹងថា​បង្ក​ឱ្យ​ក្រ​ហា​ស្បូន ជាពិសេស​នៅពេល​យប់ ដែល​រួមជាមួយ​ការ​បែកញើស​ផងដែរ​។​

​    ​៦. ជាតិ​ប្រៃ​ហួសប្រមាណ - អាច​បង្កើន​គ្រោះថ្នាក់​នៃ​ការ​មក​រដូវ​របស់​ស្ត្រី​កាន់តែ​ខ្ពស់ ជាពិសេស​នាំឱ្យ​លើស​សម្ពាធ​ឈាម ហើមពោះ ស្ទះ​ជាតិ​ទឹក និង​ជំងឺ​បេះដូង​។​

​    ​៧. ជាតិ​ខ្លាញ់ - មាននៅ​ក្នុង​សាច់​ក្រហម អាហារ​ចៀន​និង​អាហារសម្រន់​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​ឡើង​ទម្ងន់ ប៉ះពាល់​សុខភាព​បេះដូង សុខភាព​ឆ្អឹង និង​សុខភាព​អ័រម៉ូន​។​

​    ​៨. ជាតិ​ផូស្វ័រ​ហួសប្រមាណ - នៅក្នុង​អាហារ​អាច​នាំឱ្យ​បាត់បង់​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា​កាលស្យូម​និង​ម៉ាញ៉េ​ស្យូ​ម (​សុខភាព​ឆ្អឹង​)​។ ចៀសវាង​អាហារ​ដូចជា​សាច់​ក្រហម អាហារ​ច្នៃ​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​៕