អាហារ​៥​ប្រភេទ ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ

ផ្សិត៖ផ្សិតច្រើន ត្រូវបានប្រើប្រាស់ធ្វើជាអាហារ ដោយសារតម្លៃជីវជាតិ និងប្រូតេអ៊ីនខ្ពស់ ពុំសូវមានជាតិខ្លាញ់ ផ្ទុកវីតាមីនច្រើន (ក្រុម B និង C, D សម្បូរសារធាតុ រ៉ែ (ដែក) Selen, សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងហ្វូសហ្វ័រ។ពួកអ្នកស្រាវជ្រាវ បានឱ្យដឹងថា ផ្សិតនៅមានប្រសិទ្ធភាពជំរុញកោសិកាឈាមស និងប្រឆាំងទប់ទល់ការឆ្លងមេរោគ។ ក្នុងរយៈពេលវែង ផ្សិតត្រូវបានចាត់ទុកជាអាហារមួយប្រភេទ ដើម្បីកែប្រែឱ្យប្រសើរឡើងនូវសមត្ថភាពអង្គបដិបក្ខរបស់មនុស្ស។ បច្ចុប្បន្ន ពួកអ្នកស្រាវជ្រាវ បានបញ្ជាក់ថា ការទទួលទានផ្សិត អាចជំរុញការកកើត និងសកម្មភាពរបស់កោសិកាឈាមស ជួយអ្នកទប់ស្កាត់ជំងឺតម្កាត់ច្រើនជាង។

ដំឡូងជ្វា៖ កែប្រែឱ្យប្រសើរសមត្ថភាពទប់ទល់របស់ស្បែក៖ ស្បែក ក៏ជាសមាជិកម្នាក់របស់ប្រព័ន្ធការពារសរីរាង្គរបស់មនុស្ស។ ស្បែកមានឥទ្ធិពលការពារសំខាន់សម្រាប់សរីរាង្គ ដើម្បីប្រឆាំងទប់ទល់បាក់តេរី, វីរុស និងការឆ្លងមេរោគពីក្រៅផ្សេងៗទៀត។ វីតាមីន A ក្នុងដំឡូងជ្វា ដើរតួនាទីសំខាន់ ក្នុងការចងសម្ព័ន្ធកោសិកាស្បែក។ វិធីល្អបំផុតដើម្បីបំពេញវីតាមីន A គឺបំពេញគ្រប់គ្រាន់ beta-Carotene ពីអាហារប្រចាំថ្ងៃ។ ដំឡូងជ្វា ជាវិធីលឿនបំផុត ដើម្បីទទួលបានជីវជាតិនេះ។ ដំឡូងជ្វា ពុំត្រឹមតែសម្បូរ beta-Carotene ប៉ុណ្ណោះទេ តែវាថែមទាំងពុំសូវមានកាឡូរីទៀតផង។ តែប្ររឆាំងតបបាក់តេរី និងបង្ការជំងឺផ្តាសាយ៖ ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យហាវ៉ាដ បានរកឃើញថា ប្រសិនគ្រប់គ្នា បន្តផឹកតែខ្មៅ៥ពែង ក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា នោះនឹងមានបរិមាណដ៏ធំនៃ interferon ប្រឆាំងវីរុស ត្រូវបានផលិតក្នុងសរីរាង្គរបស់ពួកគេ។

ប្រភេទប្រូតេអ៊ីន៖ ប្រឆាំងការឆ្លងមេរោគប្រសិទ្ធភាព អាចជួយមនុស្សការពារប្រឆាំងទប់ទល់នឹងជំងឺផ្តាសាយ។ ទន្ទឹមនោះ វាក៏អាចធ្វើឱ្យថយចុះរោគសញ្ញារបស់ការពុលអាហារ ឆ្លងមេរោគមុខរបួស និងទាំងជំងឺរបេង និងគ្រុនចាញ់។
តែបៃតង៖ ក៏មានប្រសិទ្ធភាពដូចគ្នាដែរ។

ខ្ទឹមស៖ អាចប្រឆាំងទប់ទល់ឆ្លងមេរោគ និងបាក់តេរី៖ លទ្ធផលពិសោធន៍ជាក់ស្តែងរបស់ពួកអ្នកស្រាវជ្រាវអង់គ្លេស បានបង្ហាញថា ការទទួលទានខ្ទឹមស អាចធ្វើឱ្យថយចុះការលេចឡើងរបស់ជំងឺផ្តាសាយ ស្មើ ២/៣ ។ ក្រៅពីនេះ អ្នកទទួលទានខ្ទឹមស៖ ជាប្រចាំ កម្រមានលទ្ធភាពកើតជំងឺមហារីកពោះវៀន និងមហារីកក្រពះ។•

យ៉ាអួរ៖ អាចការពារផ្លូវពោះវៀន៖ យ៉ាអួរ អាចការពារផ្លូវពោះវៀន និងបញ្ចៀសការបង្កើតពពួកបាក់តេរីបង្កជំងឺ។ ក្រៅពីនេះ យ៉ាអួរមួយចំនួន មានផ្ទុកបាក់តេរី ទឹកដោះ អាចជំរុញការលូតលាស់របស់កោសិកាឈាមសក្នុងឈាម៕

ប្រភព៖ iknow

  • អាហារ​៥​ប្រភេទ ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:សុខភាព
Tags: