នៅក្មេងធាត់ ចាស់ទៅមានបញ្ហាសុខភាពធ្ងន់ធ្ងរ

ការស្រាវជ្រាវថ្មីៗនេះរបស់ដាណឺម៉ាកបង្ហាញថា បុរសត្រូវធាត់ពេលចាប់ផ្តើមឈានចូលវ័យ២០ឆ្នាំ មានហានិភ័យបាត់បង់ជីវិត ឬជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាទឹកនោមផ្អែម និងជំងឺបេះដូងពេលឈានដល់វ័យ៥៥ឆ្នាំ ។ ពួកអ្នកស្រាវជ្រាវបានតាមដានស្ថានភាពសុខភាពរបស់បុរសដាណឺម៉ាក ៦៥០០នាក់ អាយុពី២២-៥៥ឆ្នាំ ។ ពេលចាប់ផ្តើមស្រាវជ្រាវ ៨៣% នៃបុរសក្មេងៗមានទម្ងន់ធម្មតា ៥% ស្គម ១០% លើសទម្ងន់ និង ១,៥%ធាត់ ។ដល់ចុងដំណាក់កាលស្រាវជ្រាវ ជិត១/២ នៃបុរសធាត់នៅវ័យ២២ឆ្នាំ ត្រូវបានវិនិច្ឆ័យកើតជំងឺទឹកនោមផ្អឺម ឬលើសឈាម ធ្វើទុក្ខបេះដូង ស្ត្រូក ឬមានដុំឈាមកកនៅជើង ឬសួត ឬបានបាត់បង់ជីវិត ។

តាមការស្រាវជ្រាវនេះ ប្រៀបនឹងអ្នកមានទម្ងន់ធម្មតា បុរសក្មេងៗត្រូវធាត់មានហានិភ័យកើតជំងឺទឹកនោមផ្អែមខ្ពស់ជាង៨ដង ហានិភ័យមានដុំឈាមកកមានលទ្ធភាពបង្កការបាត់បង់ជីវិតខ្ពស់ជាង៤ដង និងហានិភ័យកើតជំងឺលើសឈាម ឈឺ បេះដូង ឬហានិភ័យបាត់បង់ជីវិតខ្ពស់ជាង២ដង ។IBM (រង្វាស់មួយវាស់កម្រិតធាត់របស់សរីរាង្គផ្អែកលើកម្ពស់ និងទម្ងន់) កើន១ឯកតាប្រហាក់ប្រ ហែលនឹងការកើន៥%ហានិភ័យឈឺបេះដូង ១០%លើសឈាម និមានដុំឈាមកក ក៏ដូចកើន២០%ហានិភ័យកើតបញ្ហាសុខភាពធ្ងន់ធ្ងរដូចខាងលើនៅពេលឈានចូលអាយុមជ្ឈិមវ័យប្រៀបនឹង២០% ហានិភ័យនៅបុរសមានធម្ងន់ធម្មតា ។

ប្រធានក្រុមស្រាវជ្រាវ Henrik Toft Sorenses សាស្ត្រា ចារ្យនៅមន្ទីរពេទ្យសកលវិទ្យាល័យ Aarhur នៅដាណឺម៉ាក និងសហសេវិកបានសន្និដ្ឋានថា លទ្ធផលរបស់ការស្រាវជ្រាវបង្ហាញថា អត្រាកើនឡើងរបស់ជំងឺធាត់អាចបង្កឧបសគ្គក្នុងការបន្ថយករណីបាត់បង់ជីវិតដោយសារជំងឺសរសៃឈាមបេះដូង និងបង្កើតអម្រែកដ៏ធំមួយលើប្រព័ន្ធថែទាំសុខភាពលើទូទាំងសកលលោក ។ការស្រាវជ្រាវនេះចង្អុលបង្ហាញទំនាក់ទំនងរវាងជំងឺធាត់ នៅបុរសវ័យក្មេង និងហានិភ័យខ្ពស់ជាងនៃការកើតបញ្ហាសុខភាពធ្ងន់ធ្ងរ ឬបាត់បង់ជីវិតនៅអាយុ៥៥ឆ្នាំ ។ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី Online BMJ Open នៅថ្ងៃ ២៩/៤ ៕

ប្រភព៖ iknow

  • នៅក្មេងធាត់ ចាស់ទៅមានបញ្ហាសុខភាពធ្ងន់ធ្ងរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:សុខភាព
Tags: