ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​

6 Videos


បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា ថ្លែងពីចំណាប់អារម្មណ៍នៅក្នុងកម្មវិធីប្រគំតន្ត្រីស្វែងរកមូលនិធិជួយល្ខោនខោល មានសារព័ត៌មានមួយយកវីដេអូរបស់អ្នកនាងទៅចុះផ្សាយ ត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែសារព័ត៌មាននោះបានបកស្រាយផ្ទុយពីខ្លឹមសារពិតរបស់អ្នកនាងដែលបានលើក ។

P9

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញឱ្យឃើញពីអារម្មណ៍មិនពេញចិត្ត ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងលើសារព័ត៌មានមួយនោះ ដោយបានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក បកស្រាយនូវការពិត ព្រោះមិនចង់ឱ្យទស្សនិកជនមានការភាន់ច្រឡំ ហើយអ្វីដែលអ្នកនាងចង់និយាយពេលនោះគឺចង់លើកទឹកចិត្តឱ្យទស្សនិកជនខ្មែរមានចិត្តស្រឡាញ់ និង ខិតខំការពារវប្បធម៌របស់ជាតិ ដោយលើកយកការជំនះភាពលំបាកក្នុងជីវិតរបស់អ្នកនាងផ្ទាល់មកធ្វើជាឧទាហរណ៍ ប៉ុន្តែត្រូវបានសារព័ត៌មានមួយនិយាយបង្វែរថាអ្នកនាងនិយាយរឿងបែកបាក់ស្វាមីជាសាធារណៈទៅវិញ ។

ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​

ទាក់ទងនឹងរឿងនេះដែរអ្នកនាង ម៉េង កែវពេជ្ជតា បានសំណូមពរឱ្យសារព័ត៌មានមួយនោះបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើពុំដូច្នោះទេបុគ្គលនោះនឹងត្រូវបានបកអាក្រាតជាមិនខាន ។ នេះជាខ្លឹមសារដើមរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរបង្ហោះលើហ្វេសប៊ុកបង្ហាញពីការមិនពេញចិត្តលើសារព័ត៌មានមួយនោះ ៖ «មនុស្សចង្រៃ កើតមកដើម្បីតែស៊ីខ្ទុះ ស៊ីឈាម និងស៊ីលាមកទេឬយ៉ាងម៉េច ទើបអំពើល្អរបស់ខ្ញុំអ្នកឯងមិនដែលទទួល ? តើខ្ញុំបានទៅធ្វើស្អីម្តាយអ្នកឯង ? ចង់បំផ្លាញខ្ញុំណាស់មែនទេ ដែលថ្ងៃនោះ អ្នកឯងឃើញខ្ញុំជោគជ័យ ឃើញគ្រប់គ្នាគេគាំទ្រខ្ញុំ និងអោយកិត្តយសខ្ញុំ អ្នកឯងច្រណែនក្នុងឱរ៉ាខ្លាំងណាស់មែនទេ ? ខ្ញុំមិនបាននិយាយពាក្យហែកហួរប៉ះពាល់ដល់អ្នកណាមួយម៉ាត់សោះ ហេតុអីក៏អ្នកឯងហាសរសេរព័ត៌មានខុសការពិតដូច្នេះ ? បែបនេះហៅថា រោយអំបិលលើដំបៅហើយ ! គឺព្រោះអ្នកឯងចង់អុជអាល ក្តិចគូថសង្អារអោយជល់គ្នា ដើម្បីសំអុយឈ្មោះខ្ញុំ ។ ក្នុងពិធីវប្បធម៌ តើប្រយោជន៍អីខ្ញុំទៅនិយាយចាកប្រធានបទដូច្នេះ ? អ្នកឯងសរសេរនេះ មានបំណងបង្វែរគុណសម្បត្តិរបស់ខ្ញុំទៅជាគុណវិប្បត្តិហើយ ខ្ញុំមិនទទួលយកទេ ហើយសូមអោយកម្មពៀរនេះធ្លាក់លើបងប្អូនកូនចៅអ្នកឯងទៅ អាមនុស្សចិត្តនរក ។ សំណាងណាស់ដែលខ្ញុំនៅមានឃ្លីបវីដេអូនេះដែរ បើមិនចឹងទេ ច្បាស់ជាខ្ញុំត្រូវមហាជនយល់ច្រលំមិនខាន ។ សូមប្រាប់ទៅអាមនុស្សចិត្តពាលហ្នឹងផង ថាខ្ញុំស្គាល់មុខអ្នកឯងច្បាស់ដូចថ្ងៃ ហើយស្គាល់យូរហើយ ដូច្នេះ បើមិនឆាប់ផ្លាស់ប្តូរគំនិតថោកទាបហ្នឹងទេ អ្នកឯងនឹងត្រូវបកអាក្រាតមិនខាន ។ ហើយមនុស្សចូលចិត្តស៊ីលាមកដូចអ្នកឯង នឹងត្រូវមហាជនស្វាគមន៍នឹងរបស់អស់នោះហើយ ។ សូមអភ័យទោសផងដែរ ចំពោះពុកម៉ែ ពូមីង ដែលខ្ញុំទ្រាំអស់ប៉ុណ្ណឹងគឺព្រោះមិនចង់អោយបងប្អូនគិតថា ខ្ញុំសំបូររឿង តែសូមបងប្អូនទាំងអស់គ្នាមើលទៅ ថាទោះជាខ្ញុំព្យាយាមយ៉ាងណា ក៏ពួកឆ្កែមុខមនុស្សនេះ វាតាមខាំខ្ញុំពីក្រោយខ្នងដែរ ជាក់ស្តែងណាស់ ។ បងប្អូនសូមអញ្ជើញមើលទៅ នេះជាវីដេអូឃ្លីប ដែលជាពាក្យសម្តីពិតរបស់ខ្ញុំក្នុងពេលនោះ ។ សូមបងប្អូនទស្សនាហើយពិចារណាតាមការគួរ និងឈប់ជឿលើសារពត៌មានមួយចំនួន ដែលចូលចិត្តបង្កើតរឿងអាស្រូវអោយគេ ដើម្បីលុយចូលហោប៉ៅខ្លួនឯង ហើយសូមបងប្អូនជួយផ្តល់យុត្តធម៌ដល់នាងខ្ញុំផង ។ សូមអគុណ»
វាសនា

ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​
ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​
ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​
ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​
ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​
ម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក  តបត​មួយ​ប្រាវ​យ៉ាង​ចាស់ដៃ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត