ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ប៉ុន្តែ​សំណាង​ជួយ​ទាន់​

ខេត្ត​បាត់ដំបង ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​ខ្សែ​​ភ្លើង​ឆក់ បណ្ដាល​ឱ្យ​រង​​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៤ និង២០​នាទី​រសៀល​ថ្ងៃ​ទី​២១​ មិថុនា​ ២០១៦ ​ស្ថិត​នៅ​ភូមិ​ភ្នំ​ព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ហើយ​ត្រូវ​អាណា​ព្យា​ល​ដឹក​​ទៅ​​សង្គ្រោះ​ភ្លាម​ៗ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក។

ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ​ប៊ុ​ន ចេ​វ ភេទប្រុស ​អាយុ​១៣​ឆ្នាំ រស់នៅ​​ក្នុងភូមិ-ឃុំ​ខាងលើ​ ។ ប្រភព​ដដែល​​​បញ្ជាក់​​ថា ក្មេង​ប្រុស​រូប​​នោះ​បាន​យកដៃ​ទៅ​កាន់​ខ្សែ​​ភ្លើង ហើយ​ប៉ះ​ចំ​ដំណ ទើប​បណ្ដាល​ឱ្យ​​ឆក់​តែ​ម្ដង តែ​ត្រូវ​បាន​​គេ​ជួយ​ទាន និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាន់​ពេលវេលា​ ។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ចុង​ក្រោយ​​ថា ក្មេង​ប្រុស​នោះ​ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ​ ។