វិធីព្យាបាលក្អកសំរាប់ក្មេងខ្លាចថ្នាំ

ប្រាកដណាស់ដែលថាក្មេងតូចៗ ខ្លាចថ្នាំនៅពេលគេឈឺម្តងៗ។ ពួកគេច្បាស់ជាចង់លេបថ្នាំទេ។ ជាទូទៅក្មេងៗឧស្សាហ៍មានជំងឺក្អក ផ្តាសាយ រឺគ្រុនក្តៅជាដើម។ ប្រសិនបើពួកគេក្អក ហើយខ្លាចថ្នាំអ្នកគួរអនុវត្តវិធីខាងក្រោមនេះ៖
គ្រឿងផ្សំ៖

• ចេកទុំ២ផ្លែធំល្មម បើមានស្នាមអុជៗខ្លះនៅលើ ហ្នឹងកាន់តែប្រសើរ
• ទឹកឃ្មុំ រឺស្ករស ២ស្លាបព្រាបាយ
• ទឹកដាំពុះ ៤០០មីលីលីត្រ

វីធីធ្វើ៖
ដំបូងអ្នកត្រូវបកសំបកចេក ហើយកិនវាអោយម៉ត់ដូចបរបរ។ អ្នកគួរតែប្រើស្លាបព្រាប្លាស្ទិក រឺស្លាបព្រាឈើ ដើម្បីកិនវាចៀសវាងវា
ឡើងពណ៍ខ្មៅ។ បន្ទាប់មកដាក់ស្ករសហើ យកូរវាអោយសព្វសាច់។ ចាក់ទឹកក្តៅនៅក្នុងល្បាយនោះ ហើយគ្របវាទុកចោល៣០នាទី។

ចំណាំ៖ ប្រសិនបើអ្នកប្រើទឹកឃ្មុំ ជំនួសស្ករក្នុងការលាយ អ្នកត្រូវដាក់វានៅចុងក្រោយ មានន័យថាពេលល្បាយចេក និងទឹកក្តៅ
នោះត្រជាក់សិន ព្រោះថាទឹកឃ្មុំនឹងបាត់បង់ជីវជាតិ របស់វានៅពេលដែលប៉ះនឹងកម្តៅខ្លាំង។

ការទទួលទាន៖
កំដៅវាជាមុនសិនមុនពេលអោយកូនរបស់អ្នកញុំា ក្នុងករណីល្បាយនោះត្រជាក់។ ចូរអោយពួកគេញុំាវា ៤ដងក្នុងមួយថ្ងៃ ហើយ
អ្នកត្រូវធ្វើល្បាយថ្មី អោយគេជារៀងរាល់ថ្ងៃ។ ៣ទៅ៤ថ្ងៃក្រោយ អ្នកនឹងឃើញថាជម្ងឺក្អកនឹងបាត់ ហើយអ្នកមិនចាំបាច់ចំណាយលុយ លើការទិញថ្នាំដែលមានតម្លៃថ្លៃ ហើយអាចប៉ះពាល់ដល់សុខភាពនោះទេ៕

ប្រភព៖ iknow

  • វិធីព្យាបាលក្អកសំរាប់ក្មេងខ្លាចថ្នាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:សុខភាព
Tags: