Messi បំបែកកំណត់ត្រា ជាអ្នកស៊ុតចូលច្រើនជាងគេ ឲ្យក្រុមជម្រើសជាតិ ស្របពេលដែល អាហ្សង់ទីន បំបាក់ អាមេរិក ៤-០ ឡើងទៅវគ្គផ្តាច់ព្រ័ត Copa America (មានវីដេអូ)

អាមេរិក៖ កាលពីព្រឹកមិញនេះ ការប្រកួតពានរង្វាន់ដ៏ធំ របស់ទ្វីបអាមេរិក Copa America បានបញ្ចប់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តមួយគូហើយ ដែលក្រុមជម្រើសជាតិអាហ្សង់ទីន បានឡើងទៅវគ្គផ្តាច់ព្រ័ត  ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ អាមេរិក ៤-០ នៅទីក្រុង Houston របស់សហរដ្ឋអាមេរិក។

ទាក់ទងនឹងការប្រកួតនេះ អាហ្សង់ទីនប្រើតែរយៈពេល ៤នាទី ប៉ុណ្ណោះ ក្នុងការនាំមុខមុន ដោយកីឡាករ Ezequiel Lavezzi ចំនែកឯគ្រាប់ទី២ ធ្វើឡើងដោយការស៊ុត Free Kick ដ៏អស្ចារ្យរបស់កីឡាករកំពូល Lionel Messi នៅនាទី៣២ ដែលធ្វើឲ្យអាហ្សង់ទីន នាំមុខបណ្តោះអាសន្នក្នុងតង់ទីមួយ ២-០ ។

សូមបញ្ជាក់ផងដែរថា Messi បានបំបែកកំណត់ត្រា ដែលជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យ ក្រុមជម្រើសជាតិអាហ្សង់ទីន សរុបទាំងអស់៥៥គ្រាប់។

ចូលមកដល់តង់ទី២ អាហ្សង់ទីន បានស៊ុតបន្ថែមគ្រាប់បាល់ ២គ្រាប់ទៀត ដោយថ្វីជើងកីឡាករតែមួយ គឺ Gonzalo Higuain ដោយមួយ នៅ នាទី៥០ និងមួយទៀត នាទី៨៦ ដែលលទ្ធផលបញ្ចប់ការប្រកួត អាហ្សង់ទីន បានយកឈ្នះលើ ក្រុមជម្រើសជាតិ អាមេរិក ៤-០ ។

គួររំលឹកផងដែរថា អាហ្សង់ទីន បានឡើងទៅវគ្គផ្តាច់ព្រ័តនៃពានរង្វាន់ Copa America នេះ ២លើកជាប់ៗគ្នា ដោយកាលពីឆ្នាំ ២០១៤ នោះពួកគេបរាជ័យ ក្នុងវគ្គផ្តាច់ព្រ័ត ជាមួយក្រុមជម្រើសជាតិ ឈីលី ។ ហើយឆ្នាំនេះ ពួកគេឡើងទៅចាំវគ្គផ្តាច់ព្រ័តមុន ដោយរងចាំ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តមួយគូទៀតរវាង ឈីលី និងកូឡុំប៊ី៕

ដូច្នេះ ចាំមើលថាអាហ្សង់ទីន អាចឈ្នះនូវពានរង្វាន់ Copa America ក្នុងឆ្នាំនេះបានដែរឬទេ? 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត