តើ​នារី​បែប​ណា​ដែល​មិន​អាច​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត​បាន​?

តើ​នារី​បែប​ណា​ដែល​មិន​អាច​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត​បាន​?


តើ​នារី​បែប​ណា​ដែល​មិន​អាច​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត​បាន​?

​​ថ្នាំ​ពន្យារកំណើត​មិន​អាច​ចេះ​តែ​ញ៉ាំ​បាន​ទេ​ព្រោះ​មាន​នារី​មួយចំនួន​មិន​អាច​ញ៉ាំ​បាន​ឡើយ​។ តើ​មាន​នរណា​ខ្លះ​មិន​អាច​ញ៉ាំ​នោះ​?

  1. ​នៅពេល​ដែល​អ្នក​កំពុងតែ​បំបៅ​ទឹកដោះ​ដល់​កូន អ្នក​មិន​អាច​ញ៉ាំ​ថ្នាំ​ប្រភេទ​នេះ​បានឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ទឹកដោះ​អ្នកប្រែជា​តិច ម្យ៉ាងទៀត​ក្រោយពេល​ដែល​កូនបៅ​រួច វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ដូចគ្នា​។​
  2. ​នៅពេល​ដែល​អ្នក​ធ្លាប់​មាន​រដូវ​តិច អ្នក​មិន​អាច​ញ៉ាំ​បាន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​រដូវ​អ្នក​មក​កាន់តែតិច​ទៅទៀត​។​
  3. ​អ្នក​ដែល​មាន​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល​ក៏​មិន​អាច​ញ៉ាំ​ថ្នាំ​ប្រភេទ​នេះ​បាន​ដែរ​។​
  4. ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អ្នក​ក៏​មិន​អាច​ញ៉ាំ​ថ្នាំ​នេះ​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​អ្នក​ឡើង​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​ជំងឺ​អ្នក​កាន់តែខ្លាំង​។​
  5. ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ក៏​មិន​អាច​ញ៉ាំ​ដូចគ្នា ព្រោះ​វា​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នកឡើង​ខ្ពស់បាន​។​
  6. ​អ្នក​ដែល​មាន​ជំងឺ​បេះដូង ជំងឺ​ថ្លើម និង​ក្រលៀន​សុទ្ធ​តែ​មិន​អាច​ញ៉ាំ ព្រោះ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ធ្វើឲ្យ​ជំងឺ​អ្នក​ធ្ងន់ធ្ងរ​ជាង​មុន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។