គ្រូ​បឹង​កេត ចង់​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup ឲ្យ​បាន​ឆ្នាំ​នេះ?

(ភ្នំពេញ)៖ ក្រុមបឹងកេតអង្គរ និងក្រុមព្រះខ័នរាជស្វាយរៀង ត្រៀមជួបដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ​២០១៦​នា​រសៀល​នេះ នៅ​លើ​ទីលាន​ស្ដាត​ចាស់ ហើយ​ថ្នាក់ដឹកនាំក្រុមទាំងពីរ បានចាត់ជំនួបនេះ គឺជាការប្រកួតដ៏តានតឹងបំផុត ។ ប៉ុន្ដែ​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​បឹង​កេត បានលើកឡើងថា លោកត្រូវការឈ្នះដាច់ខាត ដើម្បីបំបែកកំណត់ឡើងឲ្យដល់វគ្គផ្ដាច់ព្រ័ត្រនារដូវកាលថ្មីនេះ។

លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា ថ្វីត្បិតក្រុមបឹងកេតអង្គរ មានធនធានកីឡាករល្អៗច្រើន ប៉ុន្ដែប៉ុន្មានឆ្នាំមកហើយ ដែលបឹងកេតអង្គរ មិន​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់ Hun Sen Cup។ តែឆ្នាំនេះលោកសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុន ពិសេស​គឺ​ជំនួប​ល្ងាច​នេះ កូន​ក្រុម​លោក​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ គឺត្រូវការឈ្នះ ដើម្បីកែប្រវត្តិសាស្ដ្រថ្មី។

គ្រូបង្វឹកវ័យជាង ៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា «ដោយសារពីមុនមកយើងមានការភ្លាត់ច្រើនក្នុងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ទើប​យើង​ជួប​សំណា​ង​មិន​ល្អ។ ប៉ុន្ដែ​​ឆ្នាំ​​នេះ​​យើង​​បាន​ពង្រឹង​​ខ្លាំង​​ជាង​​មុន បើទោះបីត្រូវជួបក្រុមស្វាយរៀងក៏ដោយ ប៉ុន្ដែ​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ពុធ ទី​២២​នេះ យើង​នឹង​ទទួល​បាន​ជោគ​ជ័យ។ ពិសេស​ខ្ញុំ​សង្ឃឹម​ថា នឹងអាចកែប្រវត្តិសាស្ដ្របានឆ្នាំនេះ ដើម្បីដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ» ។

គួរបញ្ជាក់ថា ក្រុមបឹងកេតអង្គរ និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបគ្នានាវេលាម៉ោង ៣:៣០នាទីរសៀលនេះ នៅពហុកីឡដ្ឋានស្ដាតចាស់ ។ ជា​មួយ​គ្នា​នេះ​មាន ៣​គូ​ផ្សេ​ង​ទៀត ត្រូវ​ប្រកួត​ដណ្ដើម​កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ រួមមានក្រុម ភ្នំពេញក្រោនជួបខេត្តសៀមរាប និង​ក្រុម​ណា​ហ្គា​វើល ជួប​ក្រុម CMAC នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ដូច​គ្នា គ្រា​ដែល​ក្រុម Cambodian Tiger ជួប​ក្រសួង​ការ​ពា​រ​ជាតិ​នៅ​កីឡ​ដ្ឋាន RSN៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងកីឡាបាល់ទាត់នេះ យើងក្រលេកមកមើល ការប្រកួតបាល់ទាត់ប៉ែកខាងអឺុរុបវិញម្តង គឺអេស្ប៉ាញ បរាជ័យ ក្រោមស្នាដៃ ក្រូអាត ខណៈ អាល្លឺម៉ង់ ឈ្នះ អៀរឡង់ខាងជើង ១-០ ឡើងឈរកំពូលតារាង

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបកាលពីយប់មិញ មានរហូតទៅដល់៤គូ ហើយលទ្ធផល ពិតជាភ្ញាក់ផ្អើល ដោយក្រូអាត អាចបំបាក់ក្រុមខ្លាំង អេស្ប៉ាញ ២-១ បានហើយឡើងឈរលើកំពូលតារាងនៃ ពូលD ចំនែកឯ អាល្លឺម៉ង់ វិញ មិនទាន់ស្គាល់ពាក្យថាចាញ់ ដោយបានបំបាក់ ក្រុម អៀរឡង់ខាងជើង ១-០ ឡើងឈរលើកំពូលតារាងនៃ ពូលC ។

ទាក់ទងនឹងការប្រកួតក្នុង ពូលC កាលពីយប់មិញ អាល្លឺម៉ង់ មិនទាន់របូតគ្រាប់បាល់ សូម្បីតែមួយគ្រាប់ឡើយ នៅក្នុងការប្រកួតពានរង្វាន់ EURO 2016 នេះ ទោះបីជាការប្រកួតរបស់ខ្លួន ឈ្នះ២ ស្មើ១ យ៉ាងណាក្តី ។ ជាក់ស្តែងកាលពីយប់មិញនេះ ក្រុមឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ បានយកឈ្នះលើ អៀរឡង់ខាងជើង ១-០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Mario Gomez ។ ថ្វីត្បិតតែអៀរឡង់ មិនទទួលបានជ័យជំនះ ហើយមានចំណាត់ថ្នាក់ លេខ៣ក្តី ក៏ពួកគេអាចមានសិទ្ធិ បានឡើងទៅលេងវគ្គ ១៦ក្រុម ចុងក្រោយដែរ ។

ចំនែកឯមួយគូទៀតក្នុង ពូលC ប៉ូឡូញ បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ១-០ ។ ហើយមួយគ្រាប់របស់ ប៉ូឡូញ នេះ ធ្វើឡើងដោយកីឡាករ Jakub Blaszczykowski ។

ក្រលេកមកមើល ពូលD វិញ អេស្ប៉ាញ ដែលជាក្រុមខ្លាំង ហើយថែមទាំង ជាម្ចាស់ការពារតំណែងជើងឯក ផងនោះ បានទទួលបរាជ័យ ក្នុងលទ្ធផល ២-១ ដោយស្នាដៃ ក្រុមជម្រើសជាតិ ក្រូអាត ។ ទោះបីជា អេស្ប៉ាញ បានស៊ុតចូលមុន នៅតង់ទី១ ដោយកីឡាករ Alavaro Morata ក្តី ក្រុមជម្រើសជាតិ ក្រូអាត មិនរាថយ បានវាយបក មកវិញ ២គ្រាប់ ដែលលទ្ធផល គ្រប់គ្រាន់សម្រាប់ឲ្យពួកគេ អាចឡើងឈរលើកំពូលតារាងបាន។ គ្រាប់ស៊ុតបញ្ចូលទីរបស់ក្រូអាត ធ្វើឡើងដោយកីឡាករ Nikola Kalinic និង Ivan Perisic ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អេស្ប៉ាញទទួលបានបាល់ប៉េណាល់ទី មួយដែរ តែធ្វើមិនបានសម្រេច ដោយកីឡាករ Sergio Ramos ដែលជាហេតុធ្វើឲ្យ អេស្ប៉ាញ បានត្រឹមចំណាត់លេខ២ ក្នុងពូលD ហើយនឹងឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ ប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីតាលី ។

សូមបញ្ជាក់ផងដែរថា នេះជាបរាជ័យលើកដំបូងរបស់អេស្ប៉ាញ ក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុប តាំងពីឆ្នាំ២០០៤ មកម្លេះ ។

ចំនែកឯមួយគូទៀត ក្នុងពូលD ទួរគី បានបំបាក់ ក្រុមជម្រើសជាតិ ឆែក ២-០ ដែលធ្វើឲ្យ ទួរគី នៅមានសង្ឃឹម នឹងបានឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែល ឆែក ត្រូវធ្លាក់ចេញពីការប្រកួត EURO 2016 នេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រូ​បឹង​កេត ចង់​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup ឲ្យ​បាន​ឆ្នាំ​នេះ?

គ្រូ​បឹង​កេត ចង់​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup ឲ្យ​បាន​ឆ្នាំ​នេះ?

គ្រូ​បឹង​កេត ចង់​បំបែក​កំណត់​ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup ឲ្យ​បាន​ឆ្នាំ​នេះ?