ការយល់​ខុស អំពី​ការរ​លូត​កូន (​ម្តាយ​គ្រប់រូប​គួរតែ​អាន​)

ការយល់​ខុស អំពី​ការរ​លូត​កូន (​ម្តាយ​គ្រប់រូប​គួរតែ​អាន​)


ការយល់​ខុស អំពី​ការរ​លូត​កូន (​ម្តាយ​គ្រប់រូប​គួរតែ​អាន​)

​ការ​រលូត​កូន ជា​ការបាត់បង់​ទារក ដែល​កំពុង​លូតលាស់​ក្នុង​ពោះ​ម្តាយ មុនពេល​ដែល​វា​ដល់​ថ្ងៃ​ចាប់កំណើត​។ ពេល​ទារ​កលែង​លូតលាស់ វា​ក៏​បាត់បង់​ទៅ​។ ការ​រលូត​កូន អាច​បណ្តាលមកពី​មូលហេតុ​ជាច្រើន ដូចជា កត្តា​រស់នៅ ម្តាយ​ថែរក្សា​ខ្លួន​មិន​បាន​ដឹត​ដល់ ការរង​របួស ការឆ្លង​មេរោគ អាយុ​ម្តាយ បញ្ហា​សរីរាង្គ​បន្ត​ពូជ និង​កត្តា​អ័រម៉ូន​ជាដើម​។​

​ដូចគ្នា​នឹង​ជំងឹ​ផ្សេងៗ​ដែរ បញ្ហារ​លូត​កូន ត្រូវបាន​មនុស្ស​មួយចំនួន​យល់​ខុស ហើយ​បង្ក​ជា​បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស​ចំពោះ​ម្តាយ​។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​ម្តាយ​គ្រប់រូប​គួរស្វែងយល់ ក្រោយពេល​បាត់បង់​កូន​ដោយ​បែបនេះ​។​

​ការយល់​ខុស​ទីមួយ ៖ មនុស្ស​ភាគច្រើន​យល់ថា ប្រសិន​បើ​ស្ត្រី​ម្នាក់រ​លូត​កូន ថ្ងៃក្រោយ នាង​នឹង​រលូត​កូន​ទៀត​។​
​ប៉ុន្តែ អ្នកជំនាញ និង​គ្រូពេទ្យ​ឯកទេស​បាន​ពន្យល់​ប្រាប់ថា វា​គ្មាន​ហេតុផល ដែល​អ្នក​ត្រូវរ​លូត​កូន​ទៀត ដោយសារ​ការ​រលូត​កូន​លើកទីមួយ​នោះទេ​។ អ្នក​អាច​ប្រឈម​នឹង​ការ​រលូត ប៉ុន្តែ មិនមែន​ខ្ពស់ រហូត​ដល់​ធ្វើឲ្យ​អ្នក​អស់សង្ឃឹម​នោះទេ​។ បើ​អ្នក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​ពិនិត្យ​សុខភាព​ទៀងទាត់ អត្រា​ជោគជ័យ​ក្នុងការ​ក្លាយជា​ឪពុក​ម្តាយ​គេ ពិតជា​ខ្ពស់​ខ្លាំងណាស់​។​

​ការយល់​ខុស​ទី​ពីរ ៖ ស្ត្រី​ភាគច្រើន​យល់ថា ការ​ធ្លាក់ឈាម ពេល​កំពុង​មាន​ផ្ទៃពោះ គឺ​បានន័យថា នាង​ជិត​រលូត​កូន​ហើយ​។​
​មិនមែន​ត្រូវ​ទាំងស្រុង ហើយក៏​មិន​ខុស​ដែរ ប៉ុន្តែ ការធ្លាក់​ឈាម​តាម​ទ្វារមាស អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បណ្តាល​មកពី​បញ្ហា​ផ្សេង ដែល​មិនមែន​ជា​ការ​រលូត​កូន​នោះ​ទេ​។ ដូច្នេះ ការប្រញាប់​ទៅ​ជួប​គ្រូពេទ្យ គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​ស្រោចស្រង់​ស្ថានភាព​របស់​អ្នក​។

​ការយល់​ខុស​ទី​បី ៖ អ្នក​ត្រូវ​រង់ចាំ ៣ ទៅ ៦ ខែ ទើប​អាច​យក​កូន​បាន​ទៀត ក្រោយពេលរ​លូត​កូន​។​
​ទោះបីជា​យ៉ាងណា ការសិក្សា​ថ្មីៗ​នេះ បានបង្ហាញ​ថា វា​មិន​មាន​ផលប៉ះពាល់ ក្នុងការ​ព្យាយាម​យក​កូន​ទៀត​នោះ​ទេ សូម្បីតែ​មួយ​ខែ ក្រោយពេលរ​លូត​កូន ប៉ុន្តែ វា​ក៏​អាស្រ័យ​ទៅ​មូលហេតុ​នៃ​ការ​រលូត និង​សុខភាព​អ្នក​ផងដែរ​។

ប្រសិន​សុខភាព​អ្នក​មិន​អី ហើយ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់ ក្នុង​ការ​យក​កូន​ម្តង សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ជជែក​កាន់តែច្បាស់ ពីព្រោះ អ្នក​អាច​យក​កូន​បាន​លឿន​ជាង​ការរំពឹងទុក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។